ជីវិតកម្សាន្ដ
សោភា ទេពី ស៊ូលះបង់សាច់ខ្ចីដើម្បីសម្រេចបំណងមួយនេះ
តារាចម្រៀងវ័យក្មេងកញ្ញា ញឹមសួន សោ ភាទេពី ស្របពេលដែលអាជីពសិល្ប:កាន់តែមានភាពរីកចម្រើននិងទទួលបានការគាំទ្រនោះបច្ចុប្បន្ន កញ្ញាក៏បានវិវឌ្ឍខ្លួនខ្លាំងដើម្បីប្រជែងយកទីផ្សារសិល្ប:ក្តោបឱ្យណែនក្នុងដៃផងដែរ។

ទន្ទឹមគ្នាដែលអាជីពសិល្ប:កំពុងតែមានសន្ទុះទៅមុខនេះដែរ ស្រីស្អាត សោភា ទេពី ក៏ស្រាប់តែធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ថែមទៀត ជាមួយការប្រែមុខមាត់ថ្មីលើវិស័យក្បាច់គុណបុរាណខ្មែរ ល្បុក្កតោ ខណ:មានទស្សនិកជនច្រើនចាត់ទុកថាជាបុគ្គលគំរូបសម្រាប់យុវជនខ្មែរ។
ជាក់ស្តែងថ្មីៗនេះ កញ្ញា សោភាទេពី បានបង្ហោះសាររំលេចអមដោយរូបភាពនៃស្នាមជាំខ្មៅលើក្បាលជង្គង់និងកំភួនជើងជាច្រើនកន្លែងបង្ហាញពីការរងរបួសពេលកំពុងហ្វឹកហាត់ក្បាច់គុណល្បុក្កតោខ្មែរ។ ទេពី បានបញ្ជាក់ថាទាំងនេះជាស្លាកស្នាមរបួសអំឡុងពេលហាត់ក្បាច់គុនល្បុក្កតោខ្មែរ។

កញ្ញា ញឹមសួន សោភាទេពី បានបំផុសទៀតថាជីវិតនារីក្បាច់គុណល្បុក្កតោខ្មែរគឺហ៊ានលះបង់រាងកាយដើម្បីវប្បធម៌ជាតិខ្មែរ និងដើម្បីក្បាច់គុណល្បុក្កតោខ្មែរ។ កញ្ញាថា “ដូច្នេះសូមបងប្អូនដែលចង់ហាត់ក្បាច់គុនល្បុក្កតោខ្មែរ សូមទាក់ទងដើម្បីនាងប្រាប់ពីទីតាំងនឹងតម្លៃ បញ្ជាក់គ្រូខ្ញុំគឺអ្នកគ្រូ ពេជ្រ ចរណៃ និងលោកគ្រូ សិរី វង្ស”៕ ដោយ: ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


