ជីវិតកម្សាន្ដ
ចន ច័ន្ទលក្ខិណា បញ្ជាក់ករណីក្មួយស្រីត្រូវបុរសមួយក្រុមបៀតបៀន និងហិង្សាអសីលធម៌
តារាសម្ដែង និងជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមកបញ្ជាក់ហើយជុំវិញរឿងរ៉ាវរបស់ក្មួយស្រីដែលត្រូវបានបុរសមួយក្រុមបៀតបៀន ហិង្សាអសីលធម៌ ស្ថិតនៅចំណុចហាងមួយកន្លែងកាលពីយប់កន្លងទៅ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១២ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្នុងនោះគេសង្កេតឃើញសមត្ថកិច្ចជាច្រើននាក់បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ផងដែរ។

ក្មួយស្រីអ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់ថា ពេលខ្លួន និងគូដណ្ដឹង ព្រមទាំងមិត្ត ចូលទៅហូបអីក្នុងហាង ហើយនាងក៏ដើរទៅបន្ទប់ទឹក ស្រាប់តែមានបុរសម្នាក់ជាភ្ញៀវដែរនោះ បានយកដៃលូកមកច្បិចថ្ពាល់ ខណៈនោះគូដណ្ដឹងគាត់ក៏បានដើរទៅសួរនាំ។ ជាមួយនោះ ស្រាប់តែបក្សពួកភាគីបង្ក ក៏បានប្រើហិង្សា និងយកដបស្រា កែវ វាយមកលើគូដណ្ដឹងខ្លួន ព្រមទាំងមិត្តភ័ក្ដិ បណ្ដាលឲ្យរងរបួសថែមទៀត។

បន្ទាប់ពីកើតហេតុក៏មានវត្តមានសមត្ថកិច្ចជាច្រើននាក់ចុះទៅអន្តរាគមន៍ដល់ចំណុចទីតាំងហាងខាងលើ ខណៈតារាសម្ដែងអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានចុះទៅកន្លែងនោះផងដែរ។ អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់ឲ្យដឹងដែរថា «នាងខ្ញុំសូមអរគុណដល់បងៗ ក្រុមកងកម្លាំង និងប្អូនម្ចាស់ហាង សម្រាប់ការសហការក្នុងការជួយសម្រួលបញ្ហាដែលបានកើតឡើងលើក្មួយខ្ញុំកាលពីយប់មិញ»។

អ្នកនាង ចន ច័ន្ទលក្ខិណា និយាយទៀតថា «ខ្ញុំសុខចិត្តរក្សាភាពស្ងប់ស្ងាត់ គឺ ខ្ញុំស្គាល់អ្នកបង្កក្នុងចំណោមក្រុមពួកគាត់ ដូច្នេះខ្ញុំនៅរង់ចាំការចរចាក្រៅប្រព័ន្ធ ទើបខ្ញុំមិនទាន់បញ្ចេញ Video នៃការប្រើអំពើហិង្សាមកលើក្មួយនាងខ្ញុំដែលជាជនរងគ្រោះ។ ប្រសិនបើគ្មានការចរចានៅល្ងាចនេះទេ នាងខ្ញុំនឹងប្រើប្រព័ន្ធច្បាប់ជាអ្នកដោះស្រាយ និងបង្ហាញសកម្មភាពចំនួន ២ ករណី គឺ បៀតបៀនលើស្ត្រី និង ហិង្សាអសីលធម៌»៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


