ព័ត៌មានជាតិ
ក្រុមសិប្បករ បង្កើនការផលិតកែច្នៃផលិតផលជលផលកម្ពុជា
តាមរយៈកម្មវិធីសហវិនិយោគ គម្រោង CAPFish បានផ្តល់ជាសម្ភារៈបរិក្ខារជំនួយបច្ចេកទេស និងវិញ្ញាបនប័ត្រ CQS រួមទាំងការប្រឹក្សាយោបល់លើការគ្រប់គ្រងអាជីវកម្ម ក្នុងការបង្កើនទិន្នផលបន្ថែមទៀតសម្រាប់ក្រុមសិប្បករនៅកម្ពុជា។

លោក យន់ សំណាង ម្ចាស់សិប្បកម្មកែច្នៃត្រី សំណាង សុធា បានលើកឡើងថា «ខ្ញុំមានគោលបំណងមួយគឺចង់ក្លាយ ជាសិប្បកម្មផ្គត់ផ្គង់ត្រី ប្រកបដោយគុណភាពអនាម័យ សម្រាប់សុវត្ថិភាពម្ហូបអាហាររបស់អ្នកប្រើប្រាស់»។ ដោយ លោកជាមនុស្សម្នាក់មានឆន្ទៈ ប្រឹងប្រែងតស៊ូ មិនបោះបង់ ទើបធ្វើឱ្យសិប្មកម្មកែច្នៃ ត្រីរបស់លោក បានចូលជាសមាជិកគម្រោង CAPFish នេះ។
ចំណាយអស់រយៈពេល ២ឆ្នាំក្រោយចូលក្នុងគម្រោង សិប្បកម្មសិប្បកម្មកែច្នៃត្រី សំណាង សុធា បានក្លាយជាសមាជិក គម្រោងនេះពេញលេញ មានន័យថា ជាសិប្បកម្មមួយ ដែលលក្ខលៈស្ដង់ដារបច្ចេកទេស អនាម័យខ្ពស់ ស្របតាមនិមិត្តសញ្ញា គុណភាពផលិតផលជលផលកម្ពុជា (CQS)។

លើលពីទៅទៀតនេះ ម្ចាស់សិប្បកម្មកែច្នៃត្រីវ័យ ៤២ ឆ្នាំ រូបនេះ បានប្រកបរបរលើអាជីវកម្មមួយនេះ ស្ថិតក្នុងខេត្តសៀម រាប ដោយផលិតផលមានការផ្គត់ផ្គង់ត្រីងៀត ត្រីប្រឡាក់ ប្រហុក និងផលិតផលត្រីកែច្នៃផ្សេងៗទៀត សម្រាប់ទីផ្សារ ខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តក្បែរៗនេះ ទៀតផង។ ទំហំនៃចង្វាក់ផលិតកម្មទទួលបានទិន្នផលចាប់ ២០០ ទៅ ៣០០ គីឡូក្រាមក្នុងមួយថ្លៃ និងអាចផ្គត់ផ្គង់បានប្រមាណជាង ១០០ គីឡូក្រាមក្នុងមួយថ្ងៃសម្រាប់ផលិតផល សម្រេច និងទទួលបាន ប្រាក់ចំណេញសុទ្ធចន្លោះពី ៣ពាន់ដុល្លារ ទៅ ៥ពាន់ដុល្លារនៅក្នុងខែ។
ម្ចាស់សហគ្រាសកែច្នៃត្រីងៀត Home Taste Food អ្នកស្រី ស៊ឹម សេរីររ័ត្ន បានពព្យល់ដូច្នេះថា កាលពីមិនទាន់ទទួលបានវិញ្ញាបនប័ត្រនិមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា (CQS) បានអនុវត្តស្តង់ដារ រយៈពេល ១ឆ្នាំ ហើយកំឡុងពេលអនុវត្តនោះ ក៏មានក្រុមសវនករមកធ្វើសវនកម្មនៅក្នុងសហគ្រាសដែរផង។
នាពេលបច្ចុប្បន្ននេះ សហគ្រាស Home Taste Food បានកែច្នៃត្រីរស់ចន្លោះពី ១០០ ទៅ ២០០គីឡូក្រាម ក្នុងមួយថ្ងៃ ហើយផលិតផលត្រីងៀតនេះ ក៏បានកំពុងដាក់លក់នៅតាមផ្សារទំនើបធំៗមួយចំនួនរួមមាន ផ្សារទំនើប ឡាក់គី ផ្សារអ៊ីអន និងផ្សារម៉ាក្រូ ជាដើម។

ទាក់ទិននឹងដំណើរការនៃនាំចេញផលិតផលត្រីងៀតនេះ ទៅកាន់ទីផ្សារបរទេស អ្នកស្រី ស៊ឹម សេរីររ័ត្ន បានសង្កត់ធ្ងន់ៗ ថា មិនទាន់មានការនាំចេញជាផ្លូវការឡើយនោះទេ ដោយសព្វថ្ងៃ បានត្រឹមនាំចេញក្រៅផ្លូវការទៅប្រទេសកាណាដា និងអូស្ត្រាលី ក្នុងទំហំតិចតួចបំផុត ក្នុងបរិមាណចន្លោះពី ៣០-៤០ គីឡូក្រាម ប៉ុណ្ណោះ តាមជើងយន្តហោះ៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


