សេដ្ឋកិច្ច
សិប្បកម្ម លីម សេង ហ្វូត បង្កើនការផលិតសាច់ក្រក និងអាហារក្រៀម ផ្គត់ផ្គង់តម្រូវការស្បៀងជួយជនភៀសសឹក
សិប្បកម្ម លីម សេង ហ្វូត ដែលស្ថិតនៅខេត្តសៀមរាប បានដាក់ផែនការផលិតសាច់ក្រក និងអាហាក្រៀម ១០តោន ក្នុងមួយថ្ងៃ ខណៈតម្រូវការស្បៀងជួយជនភៀសសឹកកាន់តែច្រើនជាងមុន។

លោកស្រី ឡេង ដាលី ជាម្ចាស់សិប្បកម្ម លឹម សេង ហ្វូត ប្រាប់ កម្ពុជាថ្មី ថា ក្នុងរយៈពេលដែលប្រទេសកម្ពុជាជួបប្រទះនឹងការឈ្លានពានពីសំណាក់ប្រទេសថៃដែលនាំឱ្យមានការកើនឡើងនូវចំនួនជនភៀសសឹកផងនោះ សិប្បកម្មរបស់អ្នកស្រី ក៏បានដាក់ផែនការពង្រីកការផលិតសាច់ក្រក និងអាហារក្រៀមឱ្យបាន១០តោន ក្នុង១ថ្ងៃ ដើម្បីផ្គត់ផ្គង់ទៅកាន់អតិថិជនដែលមានតម្រូវការស្បៀងសម្រាប់ជួយទៅដល់ជនភៀសសឹក។

ម្ចាស់សិប្បកម្មរូបនេះ បានឱ្យដឹងទៀតថា បច្ចុប្បន្នសិប្បកម្មលោកស្រី ក៏បានទទួលជនភៀសសឹកប្រមាណជាង៣០នាក់ ដើម្បីឱ្យចូលធ្វើការក្នុងសិប្បកម្ម និងក៏បានផ្ដល់អាហារ៣ពេល រួមជាមួយថវិកាមួយចំនួនសម្រាប់ពួកគាត់គ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ ផងដែរ។
បើក្រឡេកទៅមើលពីដំណើរការផលិតសាច់ក្រក និងអាហារក្រៀម ក្នុងសិប្បកម្ម លីម សេង ហ្វូតវិញ បច្ចុប្បន្នសិប្បកម្ម អាចមានសមត្ថភាពផលិតសាច់ក្រកឆ្អិន និងប្រភេទសាច់ងៀតឆ្ងាញ់ប្រមាណជាង១០មុខ ដែលវត្ថុធាតុដើមសុទ្ធសឹងតែបានទិញមកពីកសិដ្ឋានក្នុងស្រុក និងបានជួយឱ្យកសិករចិញ្ចឹមត្រី កាន់តែមានទីផ្សារតាមរយៈការផ្គត់ផ្គង់ទិន្នផលមកកាន់សិប្បកម្មផ្ទាល់ ផងដែរ។


យ៉ាងណាមិញ ស្របពេលប្រទេសជាតិកំពុងជួបនឹងទុក្ខលំបាកដោយសារសង្រ្គាមឈ្លានពានពីសំណាក់ភាគីថៃ ក្នុងនាមលោកស្រី ជាម្ចាស់សិប្បកម្ម សូមស្នើចិត្តម្ចាស់សហគ្រាស សិប្បកម្ម និងអាជីវករទាំងអស់ សូមមេត្តាកុំលក់ដំឡើងថ្លៃរាល់មុខទំនិញ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងគ្រាដ៏លំបាកមួយនេះ។
គួរឱ្យដឹងថា សិប្បកម្ម លីម សេង ហ្វូត របស់ លោកស្រី ឡេង ដាលី បានចូលរួមចំណែកតាមរយៈការជួយឱ្យពលរដ្ឋខ្មែរមានការងារធ្វើប្រមាណជាង ១៨០នាក់។ បច្ចុប្បន្ន សិប្បកម្មមានទីតាំងស្ថិតភូមិតាវៀន ឃុំសាលាកំរើក ស្រុកសៀមរាប ខេត្តសៀមរាប៕
អត្ថបទ ៖ សួស សិត



-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


