សេដ្ឋកិច្ច
សិប្បកម្មមួយ ទិញសាច់ជ្រូក សាច់មាន់ និងត្រីពីកសិករ ច្នៃជាផលិតផលជាង១០មុខ ដាក់លក់លើទីផ្សារ
សិប្បកម្មស្ថិតនៅខេត្តសៀមរាបមួយ ជួយទិញសាច់ជ្រូក សាច់មាន់ និងត្រីពីកសិករ ច្នៃចេញជាផលិតផលប្រមាណជាង១០មុខ ដាក់លក់លើទីផ្សារ និងកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនខ្មែរ។

ស្ថិតនៅក្នុងវ័យ ៤៨ឆ្នាំ អ្នកស្រី ឡេង ដាលី ជាម្ចាស់សិប្បកម្ម លីម សេង ហ្វូត ប្រាប់ កម្ពុជាថ្មី ថា សិប្បកម្មរបស់អ្នកស្រី បានបើកដំណើរការឡើងមកតាំងពីឆ្នាំ ២០១៨មកម្ល៉េះ។ បច្ចុប្បន្នសិប្បកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទិញទិន្នផលពីកសិករ ក្នុងនោះមានដូចជា៖ ជ្រូក មាន់ និងត្រី ដើម្បីផលិតចេញជាសាច់ក្រក ត្រីងៀត និងសាច់ផាត់ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

ម្ចាស់សិប្បកម្មរូបនេះ បានបញ្ជាក់ទៀតដែរថា «ក្នុង១ខែ សិប្បកម្មត្រូវការសាច់ជ្រូក និងសាច់មាន់ ប្រមាណជាង១០០តោន ដើម្បីផលិតចេញជាសាច់ក្រកផ្គត់ផ្គង់ទៅកាន់ទីផ្សារទូទាំងប្រទេស»។
ដោយឡែកចំពោះត្រីវិញ អ្នកស្រី ឡេង ដាលី បានឱ្យដឹងថា សព្វថ្ងៃកសិដ្ឋានក៏មានចិញ្ចឹមត្រីដោយខ្លួន ដើម្បីផលិតចេញជាត្រីងៀត ដាក់លក់លើទីផ្សារ ផងដែរ។

ទាក់ទងនឹងទីផ្សារវិញ អ្នកស្រី ឡេង ដាលី ក៏បញ្ជាក់ទៀតដែរថា បច្ចុប្បន្នផលិតផលសាច់ក្រក ត្រីងៀត និងសាច់ផាត់ ទាំងអស់ក្នុងសិប្បកម្មអ្នកស្រី កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរទូទាំងប្រទេស។ ជាក់ស្ដែង ស្របពេលដែលប្រជាជនខ្មែរពហិការផលិតផលថៃ ការផលិតរបស់សិប្បកម្មក្នុងស្រុកកាន់តែកំណើនខ្លាំងៗ រយៈពេលចុងក្រោយនេះ ការផលិតសឹងតែធ្វើមិនទាន់សម្រាប់ជូនអតិថិជន នេះក៏ដោយសារតែប្រជាជនខ្មែរសព្វថ្ងៃបានយល់ និងឱ្យតម្លៃផលិតផលក្នុងស្រុកកាន់តែច្រើនជាងពេលកន្លងទៅ។



ក្រៅពីមុខរបរផលិតសាច់ក្រក និងត្រីងៀត អ្នកស្រី ឡេង ដាលី ក៏បានបង្កើតម៉ាតខ្មែរមួយទៀត ដែលមានដាក់លក់នូវផលិតផលរបស់ខ្មែរជាច្រើនមុខទៀតផងដែរ។
សម្រាប់ពេលបច្ចុប្បន្ន សិប្បកម្មរបស់ អ្នកស្រី ឡេង ដាលី ក៏ជួយឱ្យពលរដ្ឋខ្មែរមានការងារធ្វើ និងស្នាក់នៅផ្ទាល់នៅក្នុងសិប្បកម្មប្រមាណជាង៨៣នាក់។ បច្ចុប្បន្ន សិប្បកម្មមានទីតាំងស្ថិតភូមិតាវៀន ឃុំសាលាកំរើក ស្រុកសៀមរាប ខេត្តសៀមរាប៕

អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


