ជីវិតកម្សាន្ដ
ទៅណាមិនឆា្ងយ ! អនុស្សាវរីយ៍ វិលចូលទ្រនំចាស់វិញ
តារាចម្រៀងសម្បូររឿងអាស្រូវលោក យឿន សូតអនុស្សាវរីយ៍ បន្ទាប់ពីចាក់ចេញពីផលិតកម្មសាន់ដេ មួយរយៈខ្លីស្រាប់តែថ្មីៗនេះមានដំណឹងថាតារាប្រុសរូបនេះបានសម្រេចចិត្តវិលរកទ្រនំចាស់វិញហើយ។

គេនៅចាំបានថាម្ចាស់បទ «ទីងមោង និងឆ្នាំងណាគ្របហ្នឹង» យឿន សូតអនុស្សាវរីយ៍ ប្រកាសបញ្ចប់កុង ត្រាការងារជាមួយផលិតកម្ម សាន់ដេ(SUNDAY PR ODUCTION) ជាផ្លូវការកាលពីថ្មីៗ កន្លងទៅដោយកាលនោះមានមតិអ្នកគាំទ្រខ្លះថា តារាចម្រៀងប្រុសរូបនេះ អាចនឹងចូលទ្រនំសម្បូរឧកញ៉ាខណៈមួយរយៈចុងក្រោយ ឃើញលោកស្និទ្ធស្នាលជាមួយតារាចម្រៀងប្រចាំផលិតកម្មGalaxy Navatraដូចជា ឧកញ៉ាព្រាប សុវត្ថិ , ឧកញ៉ាខេមរៈ សិរីមន្ត និង តារាចម្រៀង ខេម ជាដើម។
ប៉ុន្តែយ៉ាងណាមិញ អ្វីៗផ្ទុយពីការគិតស្រប់ពេលដែលមានការទម្លាយថា អនុស្សាវរីយ៍ បានវិលចូលទ្រនំចាស់ សាន់ដេ វិញហើយកាលពីថ្មីៗនេះ ដោយក្នុងនោះលោកក៏បានចេញបទចម្រៀងស្នាដៃថ្មីត្រៀបអបអរ ឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរដែលចូលមកដល់ឆាប់ៗខាងមុខផងដែរ។


សាមីខ្លួន លោក យឿន សូតអនុស្សាវរីយ៍ ចេញមកបញ្ជាក់ឲ្យដឹងថា “ខ្ញុំបាទសូមអរគុណផលិតកម្ម សាន់ដេ ដែលផ្ដល់ឱកាសដល់រូបខ្ញុំបាទសាជាថ្មីហើយ សូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយគាំទ្រនូវបទថ្មីរបស់ ខ្ញុំបាទនៅក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌ ខាងមុខនេះផងដែរសូមអរគុណ”។
ដំណឹងនេះ បានធ្វើឲ្យមហាជនអ្នកគាំទ្របង្ហាញការអបអរ នៃការវិលត្រឡប់របស់លោកផងដែរ។

សូមរម្លឹកថា តារាចម្រៀងល្បីឈ្មោះ លោក យឿន សូតអនុស្សាវរីយ៍ មួយរយៈចុងក្រោយនេះហាក់ជួបនូវរឿងរ៉ាវព្យុះភ្លៀងជាបន្តបន្ទាប់ ខណៈថ្មីៗនេះ ត្រូវនារីពលករនៅកូរ៉េម្នាក់បកអាក្រាតពីទំនាក់ទំនងស្នេហារយៈពេលជិតមួយឆ្នាំកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១៣ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


