ព័ត៌មានជាតិ
លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ទំនាក់ទំនងកម្ពុជា-អាមេរិក កាន់តែប្រសើរឡើង បើមានប្រយោជន៍រួម
ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងមហាអំណាចអាមេរិក មានភាពល្អប្រសើរជាលំដាប់។ ប៉ុន្តែ លោក បានបញ្ជាក់ថា ដើម្បីធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត ទាល់តែប្រទេសទាំងពីរមានផលប្រយោជន៍រួមគ្នា។

ការលើកឡើងរបស់លោក តាន់ ហ្សង់ហ្វ្រង់ស័រ បែបនេះ ក្រោយមានជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) ក្នុងឱកាសសម្ដេចធិបតី អញ្ជើញទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក កាលពីថ្ងៃទី២២ ខែកញ្ញា។
បើតាមលោក តាន់ ហ្សង់ហ្វ្រង់ស័រ ជំនួបការងារនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក សុទ្ធតែមានបង្ហាញនូវឆន្ទៈមុះមុតក្នុងការពង្រីកពង្រឹងទំនាងក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-អាមេរិក ឱ្យកាន់ តែរឹងមាំ និងមានភាពប្រសើរឡើងថែមទៀត។ លោក ហ្សង់ហ្វ្រង់ស័រ បានបន្តឱ្យដឹងថា ភាគីទាំងពីរមិនទាន់បាននិយាយអំពីវិធីសាស្ត្រ ឬមធ្យោបាយណាមួយក្នុងការធ្វើឱ្យប្រទេសទាំងពីរអាចចាប់ដៃគ្នាឱ្យជាប់ ដើម្បីដើរទៅតាមទិសដៅតែមួយនោះទេ។

តែយ៉ាងណា លោក តាន់ ហ្សង់ហ្វ្រង់ស័រ បញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេស និងប្រទេស បើមិនមានផលប្រយោជន៍រួមទេ គឺមិនអាចឈានទៅដល់គោលដៅរួមគ្នាតែមួយបានឡើយ។ លោក លើកឡើងដូច្នេះថា៖ «គួរមានសុទិដ្ឋិនិយមចំពោះទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ព្រោះកម្ពុជា ជាប្រទេសតូចខ្សោយ ខណៈសហរដ្ឋអាមេរិក ជាកំពូលមហាអំណាច ដូច្នេះ កម្ពុជា និងអាមេរិក អាចត្រូវរ៉ូវគ្នា ចាប់ដៃគ្នារលាក់យ៉ាងកក់ក្ដៅបាន នៅពេលណាដែលមានប្រយោជន៍រួមគ្នា»។
លោក បន្តថា ទំនាក់ទំនងរវាងប្រទេស និងប្រទេស ជាពិសេសទំនាក់ទំនងជាមួយប្រទេសមហាអំណាចមួយ ហើយកម្ពុជា ជាប្រទេសតូចផងនោះ គេសំលឹងមើលមិនឃើញទេ។ ត្រង់ន័យនេះ លោក ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា ការផ្ដល់ផលប្រយោជន៍រួមគ្នានេះ គឺសំដៅដល់ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ឬផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរ។ ដូច្នេះ ជាគោលដៅទៅមុខ កម្ពុជានឹងខិតខំធ្វើយ៉ាងណាទាក់ទាញវិនិយោគិនអាមេរិកឱ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនថែមទៀត។

បើតាមមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលរូបនេះ មកទល់ពេលនេះ កម្ពុជា និងសហរដ្ឋអាមេរិក មានទំនាក់ទំនងពាណិជ្ជកម្មល្អដោយកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ នៅក្នុងឆ្នាំ២០២២ កន្លងទៅនេះ មានប្រមាណជាង ១៣,៥ ប៊ីលានដុល្លារ។ លោក ចាត់ទុកទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក ក្នុងពេលនេះមានទំហំធំ ដែលនេះហើយជាកត្តាកំណត់អាចជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបោះពួយទៅមុខកាន់តែលឿន និងរីកចម្រើន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


