Connect with us

ព័ត៌មានជាតិ

លទ្ធផលសម្រេច ៤ សំខាន់ នៃកិច្ចសហប្រតិបត្តិការ កម្ពុជា បារាំង

បានផុស

នៅ

លោក ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កម្ពុជាបានបោះជំហានចូលសករាជថ្មី នៃទំនាក់ទំនងបារាំង ដោយទទួលបានផ្លែផ្កាលើសពីការស្មាន ក្នុងនោះមាន លទ្ធផលសម្រេច ៤ សំខាន់។

ការថ្លែងនេះ ធ្វើនៅនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយការអញ្ជើញវិលត្រឡប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹក នាំគណប្រតិភូកម្ពុជា អញ្ជើញមាតុភូមិនិវត្តន៍មកកម្ពុជា វិញ បន្ទាប់ពីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

លោក ហ្សង់-ហ្វ្រង់ស័រ តាន់ បានបង្ហាញលទ្ធផលសម្រេច ទាំង ៤ សំខាន់នោះមានដូចជា៖

១. កម្ពុជា បារាំង ឯភាពគ្នាដំឡើងកម្រិតទំនាក់ទំនង ឱ្យឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រ។ ប្រទេសទាំង២ នឹងបង្កើនសហប្រតិបត្តិការណ៍កាន់តែសកម្ម ធ្វើឱ្យទំនាក់ទំនងកាន់តែជិតស្និទ្ធ ផ្លាស់ប្ដូរថ្នាក់ដឹកនាំកាន់តែខ្ពស់។ ព្រមទាំងពង្រឹងទំនាក់ទំនងវប្បធម៌ និងភាសា។

២. សម្ដេចធិបតី បានដាក់សំណូមពរចំពោះ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង សូមឱ្យបង្កើតមជ្ឈមណ្ឌលវប្បធម៌របស់បារាំងប្រចាំតំបន់ នៅលើទឹកដីកម្ពុជា។ គោលដៅរបស់សម្ដេចធិបតី គឺធ្វើឱ្យកម្ពុជាក្លាយជាថ្នាល ក្លាយជារដ្ឋស្ពាន ដើម្បីចម្លងការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលវប្បធម៌ល្អប្រសើររវាងបារាំង និងអាស៊ីអាគ្នេយ៍។ ហើយ ប្រធានាធិបតី ម៉ាក្រុង យល់ព្រមបំពេញបំណងតាមសម្ដេច។

៣. ប្រទេសទាំង២ មានជំហររួមគ្នានៅចំពោះមុខការប្រយុទ្ធទប់ទប់ការឡើងកម្ដៅរបស់ផែនដី និងភាពក្រក្រីរបស់ពិភពលោក។ ដោយជំរុញការអនុវត្តគោលនយោបាយប្រសិទ្ធភាពថាមពល និងការជំរុញការប្រើប្រាស់ថាមពលកើតឡើងវិញជាអតិបរិមា។

៤. ក្នុងវិស័យកិច្ចការសេដ្ឋកិច្ច កម្ពុជា-បារាំង បន្តពង្រឹងកិច្ចសហប្រតិបត្តិការណ៍សេដ្ឋកិច្ចដោយផ្ដោតលើវិនិយោគ និងពាណិជ្ជកម្ម។ ក្រៅវេទិកាទុធរកិច្ច សម្ដេចធិបតីបានឆ្លៀតជួបអ្នកវិនិយោគក្រុមហ៊ុនបារាំងធំ ដើម្បីទាក់ទាញមកវិនិយោគនៅកម្ពុជា។

គួរបញ្ជាក់ថា មួយសប្តាហ៍ នៃបេសកកម្មការងារលើកដំបូងនៅទឹកដីអឺរ៉ុបក្នុងឋានៈជានាយករដ្ឋមន្ត្រី គឺជាសប្តាហ៍​ដ៏មមា​ញឹក​បំផុតសម្រាប់ សម្តេចធិបតី ហ៊ុន ម៉ាណែត។ ចាប់ពីដាក់ជើងជាន់ដីទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃ​ទី១៤ ខែមករា រហូតដល់វេលាឡើងយន្តហោះ នាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត មានកម្មវិធីជាបន្តបន្ទាប់រហូតដល់ប្រមាណ ៤០កម្មវិធី។ កម្មវិធីភាគច្រើនបំផុត គឺជួបជាមួយ​ថ្នាក់​​​ដឹក​នាំក្រុមហ៊ុនធំរបស់បារាំង ក្រុមហ៊ុននៅអឺរ៉ុប និងក្រុមហ៊ុនមកពីបណ្តាប្រទេសដទៃទៀត ដែលចូល​រួម​ក្នុងកិច្ចប្រជុំ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេសកកម្មការងាររយៈពេលមួយសប្តាហ៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត លើទឹកដីអឺរ៉ុបដើម ឆ្នាំ២០២៤ ​នេះ គឺដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្កាខ្ពស់ទាំងទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច។ ទិដ្ឋភាពនយោ​បាយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយថ្នាក់ដឹកនាំកំពូលទាំង ៣ កម្រិតរបស់បារាំង រួមមាន​ ប្រធាន​​ព្រឹទ្ធសភា ប្រធានរដ្ឋសភា និងប្រធានាធិបតី។ តាមរយៈជំនួបជាមួយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង, លោក Gérard Larcher ប្រធាន​ព្រឹទ្ធសភាបារាំង, លោកស្រី Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង និងលោក Grabiel ATTAL នាយករដ្ឋមន្ត្រីបារាំង សុទ្ធសឹងបាន​គូស​រំលេចដោយក្តីសោមនស្សរីករាយចំពោះការវិវឌ្ឍន៍យ៉ាងល្អប្រសើរ នៃទំនាក់ទំនង និងកិច្ចសហ​ប្រតិ​បត្តិ​ការ​យ៉ាង​ល្អប្រសើររវាងកម្ពុជា និងបារាំង ចាប់ពីការជួយស្វែងរកសុខ​សន្តិភាពនៅ ឆ្នាំ១៩៩១ និង​បន្ត​ជួយ​ជ្រោម​​​ជ្រែង​របស់បារាំងក្នុងដំណើរកសាង និងអភិវឌ្ឍកម្ពុជាឡើងវិញ ក្រោយជួបវិបត្តិភ្លើង​សង្គ្រាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម