ព័ត៌មានជាតិ
លោក ហ្សង់ហ្វ្រង់ស័រ៖ សេដ្ឋកិច្ច ជាស្នូលនៃជំនួបរវាងសម្ដេចធិបតីជាមួយមេដឹកនាំជប៉ុន
សេដ្ឋកិច្ច គឺជាស្នូលដ៏ចាំបាច់នៅក្នុងកិច្ចជំនួបនានារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាមួយនឹងថ្នាក់ដឹកនាំជប៉ុន និងអ្នកវិនិយោគជប៉ុន។ នេះជាការបញ្ជាក់របស់លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ។

ក្នុងសន្និសីទសារព័ត៌មាន នាយប់ថ្ងៃនេះ ស្ដីពីលទ្ធផលនៃដំណើររបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានលើកឡើងដូច្នេះថា៖ «សេដ្ឋកិច្ច គឺជាស្នូលនៃកិច្ចពិភាក្សាការងារដ៏សារសំខាន់រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងប្រមុខរដ្ឋាភិបាលជប៉ុន ក្នុងបរិបទទំនាក់ទំនងដ៏ល្អប្រសើរបំផុត នោះ គឺភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ»។

បើតាមលោក ហ្សង់ហ្វ្រង់ស័រ មិនត្រឹមតែជំនួបជាមួយថ្នាក់ដឹកនាំជប៉ុនទេ សេដ្ឋកិច្ច ក៏ជាប្រធានបទដ៏សំខាន់ជាងគេដែរ នៃជំនួបអាហារពេលព្រឹករវាងសម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោកនាយករដ្ឋមន្ត្រីឡាវ និងលោកនាយករដ្ឋមន្ត្រីវៀតណាម ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុននេះដែរ។ លោក ហ្សង់ហ្វ្រង់ស័រ បានគូសបញ្ជាក់ថា ជាឧទាហរណ៍ជាក់ស្ដែង សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា លោកនាយករដ្ឋមន្ត្រីឡាវ និងនាយករដ្ឋមន្ត្រីវៀតណាម បានផ្ដើមអនុក្រមការអនុវត្តកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងវិស័យទេសចរណ៍ នោះ គឺកញ្ចប់ទេសចរណ៍ប្រទេសបី គោលដៅតែមួយ។
បន្ថែមពីនេះ សម្ដេធិបតី ហ៊ុន ម៉ាណែត ក៏បានទទួលជួបដោយផ្ទាល់ជាមួយបណ្ដាក្រុមហ៊ុនធំៗប្រមាណជាង១០ក្រុមហ៊ុនរបស់ជប៉ុន និងបានចូលរួមសិក្ខាសាលាវិនិយោគកម្ពុជា ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ហើយតាមរយៈសិក្ខាសាលានេះ ក៏មានការចូលរួមពីសំណាក់វិនិយោគិនជប៉ុនជាង៥០០នាក់ផងដែរ។ ជារួម តំណាងក្រុមហ៊ុនរបស់ជប៉ុនភាគច្រើន បានបង្ហាញការចាប់អារម្មណ៍ និងមានបំណងមកដាក់បណ្ដាក់ទុនវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនមួយចំនួនទៀត ដែលកំពុងវិនិយោគនៅកម្ពុជា ក៏បានបង្ហាញគម្រោងពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ នេះជាការបញ្ជាក់បន្ថែមដោយលោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


