សុខភាព
កុមារីឆ្លងជំងឺហ្ស៊ីកានៅខេត្តកំពង់ធំមានសុខភាពល្អប្រសើរ រង់ចាំធ្វើតេស្តពីរដងទៀត
លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធាន កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល មានប្រសាសន៍ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះថា មកដល់ពេលនេះ កុមារីអាយុ ៧ឆ្នាំ រស់នៅខេត្តកំពង់ធំ ដែលបានឆ្លងជំងឺហ៊្សីការ មានសុខភាពល្អប្រសើរ ដោយរង់ចាំធ្វើតេស្តចំនួនពីរដងទៀត បើលទ្ធផលអវិជ្ជមាន ទើបអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា មានប្រសាសន៍បន្តថា ក្រុមការងារសុខាភិបាលបានបូមឈាមអ្នកពាក់ព័ន្ធនៅក្នុងភូមិរបស់កុមារីរស់នៅចំនួន ១២នាក់ ហើយលទ្ធផលបង្ហាញថា អវិជ្ជមានទាំងមេរោគហ៊្សីកា និងគ្រុនឈាម ដែលនេះបង្ហាញថា កម្រិត នៃការចម្លងមិនធ្ងន់ធ្ងរទេ។ ប៉ុន្តែក្រុមការងារសុខាភិបាលនៅបន្តយកចិត្តទុកដាក់ និងតាមដាននៅភូមិនោះជាបន្តទៀត ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការចម្លងកុំឱ្យរាលដាលទៅអ្នកផ្សេងទៀត។

ក្រសួងសុខាភិបាល បានប្រកាស រកឃើញជំងឺហ្ស៊ីកា ១ករណី លើកុមារីអាយុ ៧ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្នែកសង្គ្រោះបន្ទាន់កុមារ ដោយមានរោគសញ្ញា ក្តៅខ្លួនខ្លាំង មានក្អួត និងរាក បន្ទាប់មក វិទ្យាស្ថានប៉ាស្ទ័រប្រកាសលទ្ធផល វិជ្ជមានវីរុសហ្ស៊ីកា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា មានប្រសាសន៍បន្តថា បន្ទាប់ពីទទួលបានព័ត៌មានទាក់ទិននឹងកុមារីឆ្លងជំងឺហ៊្សីកាភ្លាម ក្រសួងសុខាភិបាលដែលមាន កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានសហការជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានចុះអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងពីជំងឺហ្សីកា ប្រវត្តិ នៃការកកើតជំងឺហ្សីកា របៀបចម្លង និងភ្នាក់ងារចំឡង រោគសញ្ញា និងវិធានការទប់ស្កាត់ជំងឺហ្សីកា។

ជាមួយគ្នានេះ ក្រុមការងារសុខាភិបាល រួមជាមួយអាជ្ញាធរមូលដ្ឋាន បានបន្តចុះទៅដាក់ ថ្នាំអាបែត នៅតាមផ្ទះក្នុងភូមិពពេចដើម្បី សម្លាប់ដង្កូវទឹកដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ហ៊្សីកានិងជំងឺគ្រុនឈីក។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា វីរុសហ្ស៊ីកា ឆ្លងមកមនុស្ស តាមរយៈ មូសខ្លា ដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ។ ប្រភេទមូសខ្លានេះគឺដូចគ្នានឹងមូសខ្លា ដែលផ្ទុកវីរុសជំងឺគ្រុនឈាម និងគ្រុនឈីក។ ជំងឺហ្ស៊ីកា អាចឆ្លងតាមការរួមភេទជាមួយអ្នកដែលផ្ទុកវីរុសហ្ស៊ីកា ពីព្រោះវីរុសនេះមាន នៅក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំងសារធាតុរាវរាង្គកាយ នៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង។ វីរុសហ្ស៊ីកាឆ្លងពីម្ដាយទៅកូន ក្នុងអំឡុងមាន ផ្ទៃពោះ និងនៅពេលសម្រាល។

ជំងឺហ្ស៊ីកា មិនធ្ងន់ធ្ងរទេ វាចេញរោគសញ្ញាពី ២ ទៅ ៣ថ្ងៃ បន្ទាប់ពីមនុស្សម្នាក់ត្រូវបានខាំដោយសត្វមូសខ្លា ដែលផ្ទុកវីរុសហ្ស៊ីកា។ រោគសញ្ញាទូទៅ មានដូចជា គ្រុនក្ដៅស្ទិញៗ និងកន្ទួលក្រហមលើស្បែក អ្នកខ្លះទៀតអាចនឹងមាន ភ្នែកឡើងក្រហម ឈឺសាច់ដុំ ឈឺសន្លាក់ និងអស់កម្លាំងជាដើម។ រោគសញ្ញាទាំងនេះ ជាធម្មតាអាចជាសះស្បើយក្នុងរយៈពេលពី ២ ទៅ ៧ថ្ងៃ ហើយអត្រាស្លាប់មានកម្រិតតិចតួចណាស់។

ជំងឺហ្ស៊ីកាមិនមានការព្យាបាលជាក់លាក់ទេ ប៉ុន្តែតម្រូវឱ្យផ្ដល់ការព្យាបាលគាំទ្រ និងថែទាំទៅតាមរោគសញ្ញ អ្នកជំងឺ។ មនុស្សដែលមាន ជំងឺហ្ស៊ីកា គួរសម្រាក និងពិសាទឹកឱ្យបានច្រើន ព្រមទាំងព្យាបាលការឈឺចាប់ និងគ្រុនក្ដៅ ដោយប្រើថ្នាំបញ្ចុះកំដៅធម្មតា តែមិនតម្រូវឱ្យប្រើថ្នាំផ្សះទេ។ ប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ សូមស្វែងរកការពិគ្រោះជំងឺជាមួយគ្រូពេទ្យនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក៕
អត្ថបទ៖ សំអឿន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


