កីឡា
មូលហេតុ ចន្ថា ចន្ទាកា មិនជាប់ជម្រើសដំបូងទល់ក្រុមទ័ព
ខ្សែប្រយុទ្ធកីឡាករ ចន្ថា ចន្ទាកា ទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រតាមរយៈការបង្ហាញទម្រង់លេងយ៉ាងល្អលើទីលាន ទោះបីរូបគេមិនសូវបានបង្ហាញខ្លួនជម្រើសដំបូងញឹកញាប់ ក្នុងលីគកំពូលកម្ពុជាក៏ដោយ។
គិតត្រឹមសប្ដាហ៍ទី៦ ចន្ថា ចន្ទាកា មិនទាន់បានបង្ហាញខ្លួនជម្រើសដំបូងឲ្យបឹងកេតទេ ប៉ុន្តែរូបគេក៏ជាសមាជិកសំខាន់ជួយក្រុមឲ្យទទួលបានលទ្ធផលល្អដែរកន្លងមក។ រូបគេត្រូវបានប្តូរចូលនៅវគ្គទី២ ហើយស៊ុតបាន២គ្រាប់ និងបញ្ចូលបាល់ឲ្យមិត្តរួមក្រុម១លើកនៅពេលបឹងកេតឈ្នះវិសាខា ៤-២។
អ្នកគាំទ្រមួយចំនួនឆ្ងល់ថា ហេតុអ្វីកីឡាករ ចន្ថា ចន្ទាកា មិនត្រូវដាក់ឲ្យលេងជម្រើស១១នាក់ដំបូងសម្រាប់ការប្រកួតកន្លងមក?

ឆ្លើយតបទៅអ្នកគាំទ្រ លោក Clement Teo គ្រូបង្វឹកបឹងកេត និយាយថា ៖«ខ្ញុំមិនអាចដាក់ ចន្ទាកា ក្នុងជម្រើសដំបូងពេលប៉ះក្រុមទ័ពបានទេ។ រូបគេមិនបានហ្វឹកហាត់៤ថ្ងៃមុនការប្រកួត ដោយសាររបួសពេលហ្វឹកហាត់»។
«ខ្ញុំពិតជាចង់ដាក់ ចន្ថា ចន្ទាកា ក្នុងជម្រើសដំបូងណាស់។ មកដល់ពេលនេះ ខ្ញុំមិនទាន់អាចរៀបចំក្រុមមួយដោយមានគុណភាពបាននៅឡើយទេ ដោយសារកីឡាកររបួសច្រើន។ ខ្ញុំមិនអាចទៅប្រាប់ពភិពលោកថា កីឡាករនេះ កីឡាករនោះរបួសបានទេ»។ លោកបានបញ្ជាក់។


អតីតកីឡាកររបស់ក្លិបអគ្គិសនីកម្ពុជាក៏ត្រូវបានលោកគ្រូ Félix Dalmás ហោះហៅចូលក្នុងក្រុមជម្រើសជាតិកម្ពុជាក្នុងជំនួបមិត្តភាពអន្តរជាតិកាលពីដើមខែកញ្ញា៕
អត្ថបទ៖ រតនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


