កីឡា
ព្រះខ័នរាជស្វាយរៀង ឬ បឹងកេត ឡើងវគ្គផ្តាច់ព្រ័ត្រ ជួប វិសាខា ពានសម្តេចតេជោ?
បន្ទាប់ពីចប់ភារកិច្ចក្នុងពានរង្វាន់ផ្សេងៗ នៅសល់តែ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ តែមួយប៉ុណ្ណោះសម្រាប់ក្លិបបាល់ទាត់កម្ពុជាដែលប្រជែងគ្នានៅចុងរដូវកាលនេះ។

ក្លិបដែលបន្តប្រជែងគ្នាមានតែ ៣ ប៉ុណ្ណោះគឺ វិសាខា កំពុងរង់ចាំវគ្គផ្តាច់ព្រ័ត្រ ខណៈ ព្រះខ័នរាជស្វាយរៀង និង បឹងកេត ត្រូវប្រជែងគ្នា ក្នុងជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៦ នេះនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ក្នុងជើងទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៦ ក្រុមទាំងពីរបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ដូច្នេះសម្រាប់ជើងទី ២ នេះត្រូវការឈ្នះ និង ចាញ់ដើម្បីស្វែងរកក្រុមខ្លាំងឡើងទៅវគ្គផ្តាច់ព្រ័ត្រ ជួប វិសាខា។

បឹងកេត ធ្វើយ៉ាងណាដើម្បីបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដែលជាក្តីសង្ឃឹមតែមួយគត់ក្នុងរដូវកាលនេះ បន្ទាប់ពីមិនជោគជ័យក្នុងពានរង្វាន់ផ្សេងៗ។ មុនឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បឹងកេត បានយកឈ្នះក្រុម Lion King ទាំងពីរជើងដោយលទ្ធផល ១០-០ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ហើយនៅវគ្គ ៨ ក្រុមចុងក្រោយ ពួកគេបានទម្លាក់ក្រុម កងយោធពលខេមរភូមិន្ទ ដោយលទ្ធផលទាំងពីរជើង ៤-០។
ចំណែក ព្រះខ័នរាជស្វាយរៀង បានប្តេជ្ញាស្វែងរក ជើងឯកឲ្យបាន ៣ ក្នុងរដូវកាលនេះ បន្ទាប់ពីឈ្នះជើងឯក ខេមបូឌានស៊ុបភើខាប់ និង ខេមបូឌានព្រីមៀរលីគ។ កាលវគ្គ ១៦ ក្រុមចុងក្រោយ ពួកគេ បានឈ្នះ ក្រុមបាត់ដំបង យូណៃធីត ដោយលទ្ធផលទាំងពីរជើង ១៧-៣ និងវគ្គ ៨ ក្រុមចុងក្រោយឈ្នះ គិរីវង់សុខសែនជ័យ ទាំងពីរជើង ៥-៣។

ក្រុមទាំងពីរសុទ្ធតែហត់នឿយដូចគ្នាកាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ក្នុងភារកិច្ចបញ្ចប់លីគបាល់ទាត់កំពូលកម្ពុជា។ ទោះបីជាយ៉ាងណា ក្រុមព្រះខ័នរាជស្វាយរៀង ហាក់ដូចជាមិនសូវធ្វើការធ្ងន់ទេនៅពេលប្រកួតជាមួយ ភ្នំពេញក្រោន ដោយសារជាការបញ្ចប់ភារកិច្ច។ ចំណែក បឹងកេត បានធ្វើការធ្ងន់សម្រាប់ការទទួលបានជ័យជម្នះ ៤-៣ លើក្រុម អឹមអូអាយ កំពង់ដេវ៉ា។
ជួបគ្នា ៥ លើកក្នុងរដូវកាលនេះ ព្រះខ័នរាជស្វាយរៀង ឈ្នះ១ បឹងកេត ឈ្នះ ២ និងស្មើគ្នា ១ នៅលីគកំពូលកម្ពុជា និងស្មើគ្នា ១ ទៀត នៅពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។

លទ្ធផលជួបគ្នា ៥ លើករដូវកាលនេះ
- ព្រះខ័នរាជស្វាយរៀង ៣-០ បឹងកេត (លីគ)
- បឹងកេត ២-១ ព្រះខ័នរាជស្វាយរៀង (លីគ)
- បឹងកេត ០-០ ព្រះខ័នរាជស្វាយរៀង (លីគ)
- ព្រះខ័នរាជស្វាយរៀង ២-៣ បឹងកេត (លីគ)
- បឹងកេត ១-១ ព្រះខ័នរាជស្វាយរៀង (ពានសម្តេចតេជោ)

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៤ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


