កីឡា
បឹងកេត តាមស្មើពិន្ទុ អង្គរថាយហ្គឺរ ខណៈ ភ្នំពេញក្រោន ធ្លាក់មកលេខ ៣ ក្នុងតារាងពិន្ទុ
បន្ទាប់ពីទទួលបានជ័យជម្នះដោយលទ្ធផល ៣-២ លើក្រុមម្ចាស់ជើងឯក ព្រះខ័នរាជស្វាយរៀង ពេលនេះ បឹងកេត បានតាមទាន់ពិន្ទុ ភ្នំពេញក្រោន និង អង្គរថាយហ្គឺរ ដើម្បីប្រជែងតំណែងលេខ ២ នៃលីគបាល់ទាត់កំពូលកម្ពុជា រដូវកាលនេះ។

បឹងកេត មាន ៥០ ពិន្ទុ ស្ថិតនៅលេខ ៤ ស្ថិតក្រោម អង្គរថាយហ្គឺរ និង ភ្នំពេញក្រោន ក៏មាន ៥០ ពិន្ទុដូចគ្នា ស្ថិតនៅលេខ ២ និងលេខ ៣ ប៉ុន្តែ ភ្នំពេញក្រោន និង អង្គរថាយហ្គឺរ នៅសល់ ២ ប្រកួតក្នុងដៃ ខណៈ បឹងកេត នៅសល់តែ ១ ប្រកួតទៀតប៉ុណ្ណោះ។
នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា នេះ ភ្នំពេញក្រោន ត្រូវប្រកួតជាមួយ ណាហ្គាវើលដ៍ ហើយ អង្គរថាយហ្គឺរ ត្រូវប្រកួតជាមួយ អឹមអូអាយ កំពង់ដេវ៉ា។ លទ្ធផលនៃការប្រកួតគូទាំងពីរ នឹងធ្វើឲ្យប្រែប្រួលចំណាត់ថ្នាក់ក្នុងតារាង។

ប្រសិនបើ ភ្នំពេញក្រោន និង អង្គរថាយហ្គឺរ ឈ្នះដូចគ្នា តារាងចំណាត់ថ្នាក់នៅដដែល ប៉ុន្តែបើ អង្គរថាយហ្គឺរ ចាញ់ ហើយភ្នំពេញក្រោន ឈ្នះគឺជាអ្នកឡើងទៅលេខ ២ វិញ។ បច្ចុប្បន្ន ភ្នំពេញក្រោន មិនសូវល្អប្រសើរឡើយឡើយដោយចាញ់ច្រើនជាងឈ្នះ។ ៥ ប្រកួតចុងក្រោយ ពួកគេរកបាន ៣ ពិន្ទុប៉ុណ្ណោះ គឺ ឈ្នះ ១ និងចាញ់ ៤ ខណៈ ណាហ្គាវើលដ៍ ឈ្នះ ១ ស្មើ ១ និងចាញ់ ៣ សម្រាប់ ៥ ប្រកួតចុងក្រោយ។

ជួបគ្នា ៣ លើកកន្លងមក នៅក្នុងរដូវកាលនេះ ភ្នំពេញក្រោន ឈ្នះ ២ លើក ខណៈ ណាហ្គាវើលដ៍ ឈ្នះ ១ លើក។ ជុំទី១ ភ្នំពេញក្រោន បានឈ្នះ ១-០ ក្នុងជើងទី១ និងបន្តឈ្នះ ២-១ ក្នុងជើងទី២។ វគ្គ Top 6 ជើងទី១ ណាហ្គាវើលដ៍ ឈ្នះ ១-០ នៅទឹកដីរបស់ខ្លួន ហើយជើងទី២ ត្រូវទៅលេងទឹកដី ភ្នំពេញក្រោន វេលាម៉ោង ៦ ល្ងាច ថ្ងៃអាទិត្យ ទី១០ ខែឧសភានេះ។
អង្គរថាយហ្គឺរ ដែលឡើងមកកាន់លេខ ២ មិនត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាស៊ី ទទួលស្គាល់ក្នុងនាមក្លិបបំពេញលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលបានអាជ្ញាប័ណ្ណក្លិបចូលរួមប្រកួតពានអាស៊ីឡើយ ដូច្នេះទោះបីជាពួកគេទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងលីគ ក៏ទំនងជាមិនអាចបានប្រកួតពានអន្តរជាតិដែរ។ ដូច្នេះមានតែ ភ្នំពេញក្រោន និង បឹងកេត ដែលត្រូវប្រជែងគ្នាដណ្តើមកន្លះកៅពានអាស៊ី AFC Champions League Two៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


