កីឡា
ហេតុផល ២ យ៉ាង បឹងកេត អាចរកបាន ៣ ពិន្ទុពី ព្រះខ័នរាជស្វាយរៀង ល្ងាចនេះ
បឹងកេត និង ព្រះខ័នរាជស្វាយរៀង ត្រូវជួបប្រកួតគ្នាទៀតហើយនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ ២០២៦ នេះ បន្ទាប់ពីក្រុមទាំងពីរបានប្រកួតគ្នាកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៦។

ជួបគ្នាកាលពីសប្តាហ៍មុន ក្រុមទាំងពីរបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ សម្រាប់ការប្រកួតជើងទី១ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩។ វេលាម៉ោង ៦ ល្ងាចនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក គឺជាការប្រកួតសប្តាហ៍ទី២៩ នៃលីគបាល់ទាត់កំពូលកម្ពុជា។
បឹងកេត ត្រូវការរកឲ្យបាន ៣ ពិន្ទុ ដើម្បីតាមឲ្យទាន់ពិន្ទុរបស់ក្រុមចំណាត់ថ្នាក់លេខ ២ ភ្នំពេញក្រោន និងក្រុមលេខ ៣ អង្គរថាយហ្គឺរ ដែលមាន ៥០ ពិន្ទុដូចគ្នា។ ក្រោយឆ្លងកាត់ការប្រកួតឈ្នះ ១៣ ស្មើ ៨ និងចាញ់ ៧ បឹងកេត មាន ៤៧ ពិន្ទុ ស្ថិតនៅលេខ ៣ ក្នុងតារាងពិន្ទុ តាមពីក្រោយតែ ៣ ពិន្ទុប៉ុណ្ណោះ។

ប្រសិនបើ ពួកគេ ឈ្នះ ព្រះខ័នរាជស្វាយរៀង ដូច្នេះពួកគេនឹងមាន ៥០ ពិន្ទុ ស្មើ ប៉ុន្តែ ភ្នំពេញក្រោន និងអង្គរថាយហ្គឺរ នៅសល់ ១ ប្រកួតក្នុងដៃ។ ផ្ទុយទៅវិញ ប្រសិនបើ បឹងកេត ចាញ់ ពួកគេនឹងអស់ឱកាសដណ្តើមចំណាត់ថ្នាក់លេខ ២ ដែលត្រូវប្រកួតជម្រុះពានរង្វាន់អាស៊ីលំដាប់ទី២ AFC Champions League Two ហើយ ពីព្រោះពួកគេនៅសល់តែ ១ ប្រកួតចុងក្រោយជាមួយ អឹមអូអាយ កំពង់ដេវ៉ា នៅថ្ងៃទី១៧ ខែឧសភា។
ទោះបីជាយ៉ាងណា បឹងកេត ត្រូវបានគេមើលឃើញថា អាចនឹងរកបាន ៣ ពិន្ទុសម្រាប់ការប្រកួតនេះ ដោយផ្អែកលើហេតុផលសំខាន់ ២ យ៉ាង។ ហេតុផលទី ១ គឺ ទម្រង់លេងរបស់ បឹងកេត ល្អប្រសើរឡើងវិញ។ ជាពិសេស ខ្សែប្រយុទ្ធសំខាន់ Dehmie Cyrus បានជាសះស្បើយពីរបួស ហើយបានជួយឲ្យក្រុមទទួលបានជ័យជម្នះលើ ភ្នំពេញក្រោន ២-០ កាលពីចុងសប្តាហ៍កន្លងទៅ។

ហេតុផលទី ២ គឺ ព្រះខ័នរាជស្វាយរៀង បានឈ្នះជើងឯកលីគរួចទៅហើយ ដូច្នេះពួកគេទំនងជាប្រើប្រាស់កីឡាករជម្រើសដៃទី ២ ភាគច្រើន ដោយសារត្រូវថែរក្សាកីឡាករកុំឲ្យមានបញ្ហារបួស ទាំងកាយសម្បទា និងកម្លាំងស៊ុហ្វសម្រាប់ត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ នៅប្រទេសគុយវ៉ែត។
សូមបញ្ជាក់ថា ពីរគូទៀតសម្រាប់សប្តាហ៍ទី២៩ វគ្គ Top 6 ប្រកួតនៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ ២០២៦ ភ្នំពេញក្រោន ទទួល ណាហ្គាវើលដ៍ នៅកីឡដ្ឋានភ្នំពេញក្រោន ហើយ អឹមអូអាយ កំពង់ដេវ៉ា ទទួល អង្គរថាយហ្គឺរ នៅកីឡដ្ឋានវិសាខា៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


