កីឡា
បឹងកេត ប៉ះ ព្រះខ័នរាជស្វាយរៀង ជាមួយកំណត់ត្រា មិនទាន់ធ្លាយគ្រាប់បាល់ ពានសម្តេចតេជោ រដូវកាលនេះ
វេលាម៉ោង ៦ ល្ងាច ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ ២០២៦ បឹងកេត ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកដើម្បីទទួលក្រុម ព្រះខ័នរាជស្វាយរៀង សម្រាប់ការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩។

មុនឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បឹងកេត បានឆ្លងកាត់ ៤ ប្រកួតហើយក្នុងពានរង្វាន់សម្តេចតេជោ រដូវកាលនេះដោយមិនទាន់ស្គាល់បរាជ័យ និងរក្សាសំណាញ់ទីរបស់ខ្លួនបានយ៉ាងស្អាត។ នៅវគ្គ ១៦ ក្រុមចុងក្រោយ បឹងកេត បានទម្លាយសំណាញ់ទីរបស់ក្រុម ឡាយអ៊ិនឃីង ខេត្តសៀមរាប ទាំងពីរជើងចំនួន ១១ គ្រាប់ គឺការប្រកួតជើងទី១ ឈ្នះ ១០-១ និងការប្រកួតជើងទី២ ឈ្នះ ១-០។
នៅវគ្គ ៨ ក្រុមចុងក្រោយ ពួកគេបានយកឈ្នះក្រុម កងយោធពលខេមរភូមិន្ទ ដោយលទ្ធផលទាំងពីរជើង ៤-០ គឺ ជើងទី១ ឈ្នះ ២-០ និងជើងទី២ ឈ្នះ ២-០ ទៀត។ សរុបទៅឆ្លងកាត់ ៤ ប្រកួតកន្លងមក បឹងកេត ស៊ុតចូលដៃគូចំនួន ១៥ គ្រាប់។

ចំណែក ព្រះខ័នរាជស្វាយរៀង វិញសុទ្ធតែត្រូវបានដៃគូស៊ុតចូលគ្រាប់ការប្រកួតក្នុងពានរង្វាន់សម្តេចតេជោរដូវកាលនេះ។ នៅវគ្គ ១៦ ក្រុមចុងក្រោយ ពួកគេបានឈ្នះ ក្រុមបាត់ដំបង យណៃធីត ដោយលទ្ធផលទាំងពីរជើង ១៧-៣ គឺឈ្នះ ៥-២ ក្នុងជើងទី១ និងឈ្នះ ១២-១ ក្នុងជើងទី២។
ចំណែកនៅវគ្គ ៨ ក្រុមចុងក្រោយ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ គិរីវង់សុខសែនជ័យ ដោយលទ្ធផលទាំងពីរជើង ៥-៣។ នៅជើងទី១ គិរីវង់សុខសែនជ័យ បានឈ្នះដោយលទ្ធផល ២-១ ប៉ុន្តែនៅជើងទី២ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ៤-១។ ដូច្នេះឆ្លងកាត់ ៤ ប្រកួត ព្រះខ័នរាជស្វាយរៀង ឈ្នះ ៣ និងចាញ់ ១ ស៊ុតចូលដៃគូចំនួន ២២ គ្រាប់ និងត្រូវគូស៊ុតចូលវិញ ៦ គ្រាប់។

បើក្រឡេកមើលប្រវត្តិជួបគ្នា ៣ លើកក្នុងលីគរដូវកាលនេះវិញ ក្រុមទាំងពីរឈ្នះ១ ស្មើ១ និងចាញ់១ដូចគ្នា។ ជើងទី១ ជុំទី១ ព្រះខ័នរាជស្វាយរៀង ឈ្នះ ៣-០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ហើយនៅជើងទី២ បឹងកេត បានយកឈ្នះ ២-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ វគ្គ Top 6 ជើងទី១ ក្រុមទាំងពីរស្មើគ្នា ១-១។
នៅល្ងាចនេះដែរ វិសាខា ប្រកួតជាមួយ អាយអេសអាយ ដង្កោសែនជ័យ ក្នុងជើងទី២ នៅកីឡដ្ឋាន ISI Park។ វិសាខា មានភាពកក់ក្តៅសម្រាប់ការប្រកួតជើងទី២ បន្ទាប់ពីជើងទី១ ពួកគេបានឈ្នះដោយលទ្ធផល ៣-០៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


