កីឡា
ភរិយារបស់កីឡាករ Patrick អរគុណប្រជាជនកម្ពុជាដែលតែងតែស្រឡាញ់ និងគាំទ្រប្ដីរបស់ខ្លួន
ភរិយាកីឡាករ Patrick របស់ក្លឹបព្រះខ័នរាជស្វាយរៀង អរគុណចំពោះប្រជាជនកម្ពុជា និងអ្នកគាំទ្រដែលតែងតែស្រឡាញ់ចូលចិត្តប្ដីរបស់ខ្លួនអំឡុងការប្រកួតកន្លងទៅនេះ និងនាឱកាសក្រោយប្រសិនបើមានពេលខ្លួន និងក្រុមគ្រួសារនឹងមកលេងកម្ពុជាជាថ្មីទៀត។

ភរិយារបស់ Patrick
លោកស្រី Carolina Ribeiro ភរិយារបស់ Patrick បានឲ្យដឹងថា រូបគេបានមករស់នៅកម្ពុជានេះរយៈពេលប្រហែលមួយឆ្នាំមកហើយ។ ចំពោះការចងចាំដ៏ល្អ ឬអ្វីដែលមិនអាចបំភ្លេចបាននៅកម្ពុជានេះគឺប្រជាជនខ្មែរតែម្ដងមានភាពរួសរាយរាក់ទាក់។
ភរិយារបស់ Patrick បន្ថែមទៀតថា ខ្លួន និងស្វាមីគឺស្រឡាញ់ក្លឹបព្រះខ័នរាជស្វាយរៀង និងស្រឡាញ់ប្រជាជនកម្ពុជា។ នាឱកាសក្រោយៗប្រសិនបើមានពេលនោះរូបគេ និងគ្រួសារនឹងមកលេងប្រទេសកម្ពុជាជាថ្មីទៀតមិនខាន។ លោកស្រីថ្លែងអំណរគុណដល់អ្នកគាំទ្រប្ដីរបស់ខ្លួនទាំងអស់ដែលបានស្រឡាញ់ចូលចិត្តអំឡុងពេលលេងឲ្យក្លឹបព្រះខ័នរាជស្វាយរៀងនេះ។

គ្រួសាររបស់ Patrick
បញ្ជាក់ដែរថា ខ្សែប្រយុទ្ធក្លឹបព្រះខ័នរាជស្វាយរៀង កីឡាករ Patrick Robson នឹងចាកចេញពីកម្ពុជានៅពេលឆាប់ៗខាងមុខនេះដើម្បីទៅលេងនៅឯលីគប្រទេសឥណ្ឌូណេស៊ី។ កីឡាករសញ្ជាតិប្រេស៊ីលរូបគេមានអ្នកគាំទ្រច្រើននៅកម្ពុជាដោយសារតែរូបគេមានសមត្ថភាពលេងបានល្អនៅក្លឹបព្រះខ័នរាជស្វាយរៀង។ រូបគេបានជួយក្លឹបឲ្យឈ្នះពានរង្វាន់លីគកម្ពុជារដូវកាល ២០២៥-២០២៦ និងជួយក្លឹបឲ្យឈ្នះពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំនេះទៀតផង៕


គ្រួសាររបស់ Patrick
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


