ព័ត៌មានអន្ដរជាតិ
លោក សេដ្ឋា រីករាយ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់កម្ពុជា ហើយអញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចប្រទេស ថៃ វិញ
បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានបង្ហោះនៅលើ Facebook និង X (អតីត Twitter) ថា លោកមានអារម្មណ៍រីករាយនិងកិត្តិយស ក្នុងដំណើរទស្សនកិច្ចនេះ ហើយបន្ថែមថា លោកទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីមេដឹកនាំកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Chai Wacharonke និយាយថា ប្រទេសថៃនិងកម្ពុជា នឹងធ្វើការរួមគ្នា ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់ ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥ និងសន្យាពង្រឹងទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅ។
ស្របពេលជាមួយគ្នានោះ លោកគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក សេដ្ឋា មកកម្ពុជា គឺជាផ្នែកនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ ទៅកាន់បណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីពង្រឹងទំនាក់ទំនងរវាងមេដឹកនាំនិងមេដឹកនាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សេដ្ឋា មានគោលដៅដូចគ្នាក្នុងការដឹកនាំប្រទេសរៀងៗខ្លួន ក្នុងទិសដៅស្រដៀងគ្នា។ ភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់ផងដែរ លើទំនាក់ទំនងជិតស្និទ្ធ ហើយបានព្រមព្រៀងគ្នាថា នេះគឺជាពេលវេលាដ៏ត្រឹមត្រូវ ដើម្បីបើកទំព័រថ្មីមួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនោះដែរ នាយករដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់យ៉ាងច្បាស់ថា នឹងធ្វើឲ្យប្រសើរឡើងនូវភាពជាដៃគូយុទ្ធសាស្ត្រ ហើយលោក សេដ្ឋា ថែមទាំងបានអញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត ឲ្យទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ ទៀតផង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


