ព័ត៌មានជាតិ
ប្រធានសមាគម៖ បង្កងចិញ្ចឹមតាកែវពិត មិនមានលក់តម្លៃ ២ម៉ឺនរៀល/មួយគីឡូទេ
លោក ស៉ាប់ សារុន ប្រធានសមាគម អ្នកចិញ្ចឹមបង្កងខេត្តតាកែវ បានអះអាងប្រាប់ «កម្ពុជាថ្មី» ថា បង្កងចិញ្ចឹមទឹកសាបខេត្តតាកែវពិតប្រាកដ គឺមិនមានលក់ឡើយក្នុងតម្លៃទាបចន្លោះពី ២ម៉ឺនរៀល ទៅ ៤ម៉ឹនរៀលទេ ក្នុងមួយគីឡូក្រាម ព្រោះជាបង្កងចិញ្ចឹមតាមបែបធម្មជាតិ និងតាមស្តង់ដារច្បាស់លាស់។

លោក ស៉ាប់ សារុន មានប្រសាសន៍ថា បច្ចុប្បន្ននេះបង្កងនាំចូលពីខាងក្រោមហើយបន្លំថាជាបង្កងរបស់ខេត្តតាកែវ កំពុងវាយលុកទីផ្សារយ៉ាងខ្លាំង ដោយសារឈ្មួយធ្វើការនាំចូលហើយលក់ក្នុងតម្លៃថោកជាង តែបំប៉ោងថាជាបង្កងនៅក្នុងខេត្ត។ ជាក់ស្ដែង សព្វថ្ងៃនេះបង្កងចិញ្ចឹមទឹកសាបនៅក្នុងខេត្តផ្ទាល់ មានលក់ត្រឹមលក្ខណៈតាមទីផ្សារបន្តិចបន្តួចតែប៉ុណ្ណោះ មិនទាន់ឈានចូលដល់បុកទីផ្សារខាងក្រៅ សម្រាប់ប្រជាពលរដ្ឋបរិភោគឡើយ។ ម្យ៉ាងវិញទៀត ទីផ្សារបង្កង ក៏នៅមានកម្រិត មិនទាន់ទទួលបានទីផ្សារទូលំទូលាយនោះទេ គឺមានលក្ខណៈតូចចង្អែតនៅឡើយ។
លោក ក៏បានសង្កត់ឆ្ងន់ថា «ប្រជាពលរដ្ឋមួយចំនួន ដែលបានទិញបង្កងនាំចូលពីក្រោម គឺអាចច្រឡំគ្នាជាមួយបង្កងខេត្ត ព្រោះតែវាមានទំហំ រូបរាងស្ទើរដូចគ្នាទាំងស្រុង។ ប៉ុន្តែ ការពិតទៅ បង្កងនាំចូល ភាគច្រើនឈ្មួយនាំយកមកលក់តែជាប្រភេទបង្កង លេខ ២ លេខ ៣ ដែលមានតម្លៃចន្លោះពី ៤ម៉ឺន ទៅ ៥ម៉ឺន ប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។ ដោយឡែកបង្កងតាកែវពិត គឺមិនមានតម្លៃថោកបែបនេះទេ តម្លៃ ១ គីឡូ ២០ដុល្លារ ឯណោះ»។


ជាក់ស្ដែង ដោយសារតែបង្កងនាំចូលតម្លៃថោក ហើយពលរដ្ឋមិនបានស្គាល់ច្បាស់ ជាហេតុនាំឲ្យពួកគេនាំគ្នាសម្រុកទិញបង្កងនាំចូល ដែលធ្វើឲ្យបង្កងនាំចូល អាចវាយលុកទីផ្សារខ្លាំងទៅៗ។
លើសពីនេះទៀត ប្រធានសមាគមរូបនេះ ចង្អុលបង្ហាញថា «បង្កងតាកែវ គ្មានទេ ១គីឡូ តម្លៃ ២ម៉ឺនរៀល គឺមានតែបង្កងនាំចូលពីខាងក្រោមប៉ុណ្ណោះ ហើយបើទោះបីជាបង្កងតាកែវ លក់ចេញ ក្នុងតម្លៃ ១គីឡូ ២ម៉ឺនរៀន ក៏មិនចំណេញដែរ ព្រោះ ជាបង្កងចិញ្ចឹមតាមបែបធម្មតជាតិ ត្រូវការផ្តល់ចំណីអាហារឲ្យវាប្រចាំ ហើយបង្កងនាំចូល និងបង្កងក្នុងខេត្តពិតប្រាកដ គឺខុសគ្នាដាច់ បង្កងនាំចូលមានសាច់ផុយ ហើយបង្កងខេត្តមានសាច់ស្វិត ល្អ និងរសជាតិផ្អែម ឆ្ងាញ់»។

បើតាមប្រធានសមាគមកំពុងទំនាក់ទំនងមកកាន់ទីផ្សារធំៗ នៅក្នុងរាជធានីភ្នំពេញ ដើម្បីនាំចេញបង្កងខេត្តតាកែវពិតប្រាកដ ដែលជាបង្កងធម្មជាតិដល់ពលរដ្ឋបរិភោគ។ ប៉ុន្តែមុនធ្វើការនាំចេញ លោកក៏ត្រូវសិក្សាពីផលបង្កងនៅតាមកសិដ្ឋាននានាឲ្យបានច្បាស់លាស់ជាមុន អំពីដំណើរលូតលាស់ ហើយលុះត្រាតែបង្កងមានលក្ខណៈធំធាត់និងអាចវិលជុំ ផ្គត់ផ្គង់ទីផ្សារ ចន្លោះពី ២-៣ រយគីឡូ ទើបលោកអាចសន្យា និងនិយាយកុងត្រានាំចេញបាន។
លោក ស៉ាប់ សារុន បញ្ជាក់បន្ថែមថា ខេត្តតាកែវ មានកសិដ្ឋានចិញ្ចឹមបង្កងសរុបប្រមាណជិត ១០ កសិដ្ឋាន សរុបទាំងតូច ទាំងធំ។ បច្ចុប្បន្ននេះបើបូកស្ថិតិបញ្ចូលគ្នានៃការទម្លាក់កូនបង្កងនៅតាមកសិដ្ឋាននានា អាចឈានចូលដល់ចន្លោះពី ៣ ទៅដល់ ៤ លាន កូនបង្កង ប្រសិនជាបូកចេញជាសាច់បង្កងធំវិញគឺអាចឈានចូលដល់ ២០០ តោន៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


