កីឡា
សិស្សប្អូន ធន់ វិស្ណុ ឈ្នះម្ចាស់មេដាយមាសស៊ីហ្គេម ខាំ ខ្លានាង យកពានម៉ារ៉ាតុង
កីឡាករវ័យក្មេង ធន់ វិស្ណុ ឈ្នះសិស្សច្បងជាម្ចាស់មេដាយមាសស៊ីហ្គេម ខាំ ខ្លានាង ដើម្បីក្លាយជាម្ចាស់ពានរង្វាន់ម៉ារ៉ាតុងនៅក្នុងកម្មវិធីប្រដាល់ ICY COOL កាលពីល្ងាចថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅសង្វៀនបាយ័ន។

ការប្រកួតដណ្តើមពានរង្វាន់លក្ខណៈម៉ារ៉ាតុងទម្ងន់៥១គីឡូក្រាមប្រជុំដោយជើងខ្លាំង៤រូបគឺម្ចាស់មេដាយមាសស៊ីហ្គេម ខាំ ខ្លានាង ម្ចាស់ខ្សែក្រវាត់គុនខ្មែរអលស្តារ ឡុង ពិសិដ្ឋ អ្នកលេងក្បាច់ អេលីត រស្មី និងជើងខ្លាំងវ័យក្មេង ធន់ វិស្ណុ។
ការប្រជុំទី១ ធន់ វិស្ណុ ធ្វើបានល្អសម្រាប់ការប្រកួត៣ទឹកពេញ។ រូបគេមានកម្លាំងស៊ុហ្វល្អ និងចូលវ៉ៃដោយមានទំនុកចិត្ត ហើយកាច់ឲ្យ អេលីត រស្មី ដួលពីរបីដង។ ដូច្នេះរូបគេត្រូវបានចៅក្រមកាត់សេចក្តីឲ្យឈ្នះពិន្ទុឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

ចំណែក ខាំ ខ្លានាង ប្រើប្រាស់បទពិសោធចាស់វស្សា និងបច្ចេកទេសដ៏ល្អដើម្បីយកប្រៀបលើ ឡុង ពិសិដ្ឋ រហូតទទួលបានជ័យជម្នះ។ មែនទែនទៅ ឡុង ពិសិដ្ឋ ដែលជាម្ចាស់ខ្សែក្រវាត់គុនខ្មែរអលស្តារ សម្រុកច្រើននៅទឹកទី៣ ប៉ុន្តែពីរទឹកដំបូង រូបគេមិនសូវសម្រុកវ៉ៃខ្លាំងទេ។ ជាហេតុធ្វើឲ្យរូបគេចាញ់ពិន្ទុ ហើយ ខ្លានាង ឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
នៅវគ្គផ្តាច់ព្រ័ត្រ ធន់ វិស្ណុ នៅតែធ្វើបានល្អដោយរូបគេសម្រុកចូលវ៉ៃមិនខ្លាចញញើតសិស្សច្បង ខាំ ខ្លានាង ឡើយ។ បើតាមក្បាច់វ៉ៃ និងចេញអាវុធចំគោលដៅមិនលើសខ្វះគ្នាប៉ុន្មានទេ ប៉ុន្តែ ធន់ វិស្ណុ មានកម្លាំងស៊ុហ្វល្អ និងរឹងមាំជាងដែលមានប្រៀប ដូច្នេះហើយបានជាចៅក្រមកាត់សេចក្តីឲ្យទទួលបានជ័យជម្នះ។

តាមរយៈជ័យជម្នះខាងលើមានន័យថា ធន់ វិស្ណុ នៅតែរក្សាកំណត់ត្រាមិនដែលចាញ់ អេលីត រស្មី ហើយបង្កើតកំណត់ត្រាថ្មីឈ្នះលើរៀមច្បង ខាំ ខ្លានាង ដែលជាម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅទឹកដីកម្ពុជា៕









អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


