ព័ត៌មានជាតិ
ដឹងទេថា អាកាសយានដ្ឋានសៀមរាបចាស់ នឹងយកទៅធ្វើអ្វី ក្រោយអាកាសយានដ្ឋានថ្មីដំណើរការ
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បាននិងកំពុងធ្វើតេស្តសាកល្បងហោះហើរចាប់ពីថ្ងៃទី ០៥ រហូតដល់ថ្ងៃទី ១៥ តុលា និងសម្រេចបើកការហោះហើរជាផ្លូវការនៅថ្ងៃទី ១៦ តុលាខាងមុខនេះ។

បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដាក់ឱ្យដំណើរការជាផ្លូវ អាកាសយានដ្ឋានចាស់ នឹងត្រូវបិទទ្វារជាស្ថាពរ។ តើអាកាសយានដ្ឋានចាស់ នឹងយកទៅធ្វើអ្វី ក្រោយពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី បើកដំណើរការ?
លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល បានលើកឡើងថា តាមសេចក្តីសម្រេច ស.ជ.ណ របស់រដ្ឋាភិបាល គឺអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ នឹងត្រូវប្រគល់ឱ្យក្រុមហ៊ុន Angkor International Airport Investment (AIAI) ជាអ្នកគ្រប់គ្រងបន្ត។ ដោយឡែកការសម្រេចចិត្តរបស់ក្រុមហ៊ុននេះ យកទៅអភិវឌ្ឍធ្វើអ្វីនោះ គឺជាការសម្រេចរបស់ក្រុមហ៊ុន ប៉ុន្តែក៏ត្រូវពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលជាមុនផងដែរ។

កម្ពុជាថ្មី មិនទាន់អាចទាក់ទងក្រុមហ៊ុន AIAI ដែលទទួលបានសិទ្ធិក្នុងការវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បាននៅឡើយ ដើម្បីបញ្ជាក់បន្ថែមពីការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់នេះ។
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ធ្លាប់បានលើកឡើងថា ព្រលានយន្តហោះអន្តរជាតិសៀមរាប នឹងត្រូវបិទទ្វារឈប់ទទួលជើងហោះហើរជាផ្លូវការចាប់ពីម៉ោង ១២យប់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។ ការបិទទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់នេះ ធ្វើឡើងក្រោយពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឱ្យដំណើរការជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៣។

យោងតាមឯកសារស្រាវជ្រាវព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ បានបើកដំណើរការដំបូងក្នុងឆ្នាំ ១៩៣២ ក្នុងសម័យអាណានិគមបារំាង និងបានកែលម្អស្ថានភាពសំណង់ក្នុងសម័យសង្គមរាស្ត្រនិយម ឆ្នាំ១៩៥៥។ នៅឆ្នាំ១៩៧០ ព្រលានយន្តហោះអន្តរជាតិសៀមរាប ក៏បានបិទទ្វារ ដោយសារសង្រ្គាមស៊ីវិលនៅកម្ពុជា ហើយបានបើកដំណើរការទ្បើងវិញម្តងទៀតក្នុងឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន