ព័ត៌មានជាតិ
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទទួលបានជើងហោះហើរដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ Firefly ពីទីក្រុងគូឡាឡាំពួ
នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទទួលបានជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Firefly ពីទីក្រុងគូឡាឡាំពួ មកកាន់ខេត្តសៀមរាប ដោយការចុះចតជោគជ័យ ជាមួយអ្នកដំណើរចំនួន ១៥៧ នាក់ ហើយក្រុមហ៊ុនអាកាសចរណ៍មួយនេះ នឹងបន្តចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្នុងមួយសប្ដាហ៍ ៣ ជើង ជាប្រភេទយន្តហោះ Boeing 737-800 (B738)។

ក្រុមអ្នកដំណើរដែលបានដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានលើកឡើងថា ពួកគាត់បានធ្វើដំណើរមកដល់ដោយសុវត្ថិភាព និងភាពរីករាយ ដែលបានមកដល់ខេត្តសៀមរាបអង្គរ។ តាមរយៈការធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានមួយនេះ មានភាពស្រស់ស្អាត អមដោយទេសភាពស្រស់បំព្រង ជាពិសេសពួកគាត់ចង់ឃើញប្រាសាទអង្គរវត្ត ដែលជាក្ដីប៉ងប្រាថ្នាជាយូរមកហើយ។

ជាមួយគ្នានោះ ពួកគាត់មកដល់ខេត្តសៀមរាប មិនមានការព្រួយបារម្ភពីបញ្ហាអសន្តិសុខនោះឡើយ បើទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសជិតខាងក្ដី។ ពេលត្រឡប់ទៅកាន់ស្រុកកំណើតវិញ ពួកគាត់ នឹងនាំសារនៅកន្លែងទេសចរណ៍ស្អាតទៅកាន់ប្រទេសរបស់ខ្លួន ដើម្បីឱ្យគ្រួសារពួកគាត់មកលេងខេត្តសៀមរាបផងដែរ។

បើតាមអាជ្ញាធរខេត្ត ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Firefly នេះ នឹងរំពឹងថា មានការកើនឡើងនូវភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប ជាបន្តបន្ទាប់ ហើយសង្ឃឹមថា ប្រតិបត្តិករទេសចរណ៍ ធ្វើយ៉ាងណាត្រៀមលក្ខណៈឱ្យបានល្អសម្រាប់ទទួលបដិសណ្ឋារកិច្ចអ្នកទេសចរមកពីជុំវិញពិភពលោក មកកាន់ប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាបផ្ទាល់៕
អត្ថបទ ៖ គឿនវេត



-
ព័ត៌មានជាតិ៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


