ព័ត៌មានជាតិ
កម្ពុជាទទួលបានទឹកប្រាក់ ៨២៩ លានដុល្លារពីការនាំចេញស្វាយចន្ទីនារយៈពេល ៩ ខែ ធ្លាក់ចុះជាង ១៦ ភាគរយ
នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ៦ សែនតោន (៦៣៩.០០០) ក្នុងនោះនាំចេញទៅប្រទេសវៀតណាម ៦១៣.២០០ តោន ស្មើនឹងទឹកប្រាក់ ៨២៩ លានដុល្លារ ថយចុះ ១៦,៣% បើធៀបរយៈកាលដូចគ្នា ទៅនឹង២០២២។

លោក អួន សីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃច័ន្ទទី ១៦ ខែតុលា នេះថា សមាគមស្វាយចន្ទីកម្ពុជាបានទម្លាក់ការព្យាករណ៍ទិន្នផលនៃស្វាយចន្ទីកម្ពុជាតាំងពីដើមឆ្នាំ ដោយសារតែកសិករបានកាប់ស្វាយចន្ទីមួយចំនួនចោលដោយសារការប្រែប្រួលអាកាសធាតុធ្វើឱ្យគាត់លំបាកថែទាំ។
ម្យ៉ាងទៀត ការប្រជែងទិញពីសហគ្រាសក្នុងស្រុក ថ្វីបើពួកគាត់មានទុនបង្វិលទាប ប៉ុន្តែហាក់ដូចជាមានការងើបឡើងក្រោយពីមានគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ដែលធ្វើឱ្យសហគ្រាសក្នុងស្រុកដណ្ដើមគ្នាទិញពីការនាំចេញទៅក្រៅប្រទេស។

តម្លៃគ្រាប់ស្វាយចន្ទីស្ងួត ១ ៦៥៨ដុល្លារ/១តោន។ ខែកញ្ញាគ្រាប់ស្ងួតតម្លៃ ៧០០០-៧៥០០ រៀល ក្នុង១គីឡូក្រាម។
ប្រទេសដែលទទួលទិញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាមាន ប្រទេសវៀតណាម ថៃ ជប៉ុន រុស្សី ចិន ហុងកុង បារាំង កូរ៉េ តួគី និង បង់ក្លាដេស ជាដើម។
បើតាម លោក លោក អួន សីឡុត សមាគមស្វាយចន្ទី តាមរយៈក្រសួងពាណិជ្ជកម្មបានខិតខំប្រឹងប្រែងរកទីផ្សារនៅក្រៅប្រទេសជាក់ស្ដែងថ្មីៗនេះ ក្រុមការងារសមាគមរបស់លោក បានទៅចូលរួមពិព័រណ៍នៅ Gwangju Food Fair 2023 នៅប្រទេសកូរ៉េ ដើម្បីផ្សព្វផ្សាយសក្ដានុពលស្វាយចន្ទីកម្ពុជា។
ប្រធានសមាគមស្វាយចន្ទីកម្ពុជាបញ្ជាក់ថា នេះជាការបើកទីផ្សារថ្មីមួយទៀតសម្រាប់សហគ្រាសក្នុងស្រុក ខណៈថ្ងៃទី ៤ ដល់ថ្ងៃទី ១៥ ខែក្រោយ សមាគមស្វាយចន្ទីគ្រោងរៀបចំការតាំងពិព័រណ៍នៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិកដើម្បីពង្រីកទីផ្សារថ្មីដល់សហគ្រាសក្នុងស្រុក៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


