ព័ត៌មានជាតិ
គ្រាន់តែជាការកម្សាន្ដរបស់យុវជន៦នាក់ ធ្វើឲ្យរោងជួសជុលម៉ូតូមួយខ្ទេច
ក្រុមយុវជនឈាមរាវចំនួន៦នាក់ត្រូវកម្លាំងសមត្ថកិច្ចស្រុកថ្មគោលធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់យកមកធ្វើការអប់រំ និងឲ្យឪពុកម្ដាយមកធ្វើកិច្ចសន្យាធានាយកទៅអប់រំណែនាំបន្ត ក្រោយធ្វើសកម្មភាពយកដុំថ្មគប់ និងវាយបំផ្លាញតូបជួសជុលម៉ូតូមួយបណ្ដាលឲ្យខូចខាត។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៧និង១០នាទីដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងក្នុងអង្គភាពចុះឃាត់ខ្លួនក្រុមក្មេងបង្កភាពអនាធិបតេយ្យចំនួន០៦នាក់ យកមកធ្វើការអប់រំណែនាំនៅអធិការដ្ឋាននគរបាលស្រុក។

សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់នេះបន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ិន បូរមី ភេទប្រុសអាយុ២០ ឆ្នាំរស់នៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកអំពីក្រុមក្មេងមួយក្រុមបានយកដុំថ្មគប់បំផ្លិចបំផ្លាញរោងជាងជួសជុលម៉ូតូមួយកន្លែងរបស់គាត់ក្នុងមូលដ្ឋានខាងលើ បណ្តាលឲ្យខូចខាតដោយអន្លើ នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ដោយពុំដឹងមូលហេតុ។

អ្វីដែលគួរឲ្យហួសចិត្តបំផុតនោះ នៅចំពោះមុខសមត្ថកិច្ចនគរបាលស្រុក ក្រុមក្មេងៗទាំងនេះបានឆ្លើយសារភាពថា មូលហេតុដែលពួកគេយកដុំថ្មគប់បំផ្លាញរោងជួសជុលម៉ូតូរបស់ជនរងគ្រោះខាងលើនេះ គឺមិនមែនដោយសារគំនុំអ្វីនោះទេ តែសកម្មភាពរបស់ពួកខ្លួននេះ គឺគ្រាន់ជាការកម្សាន្តសប្បាយតែប៉ុណ្ណោះ។
ក្រោយការជួសជុលសំណងទៅជនងគ្រោះជាម្ចាស់តូបរួចមកសមត្ថកិច្ចនគរបាលបានធ្វើការអប់រំនិងធ្វើកិច្ចសន្យាដោយឱ្យឪពុកម្តាយធានាយកទៅអប់រំបន្ថែមនៅមូលដ្ឋានវិញ៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


