សុខភាព
តើការញ៉ាំអាហារឆៅ ពិតជាមានគ្រោះថ្នាក់ដល់ជីវិត?
បើបរិភោគឆៅ មានប៉ារ៉ាស៊ីតច្រើន។ ហេតុអ្វីបានជាអ្នកនៅតែញ៉ាំ? សំណួរមួយក្នុងចំណោមសំណួរដែលជាប្រធានបទគួរឲ្យចាប់អារម្មណ៍។ ហេតុអ្វីក៏នៅតែមានអ្នកញ៉ាំអាហារឆៅ ទោះបីដឹងថាវាមិនល្អ? មានចម្លើយជាច្រើនពីអ្នកនិយមលេងអ៊ីនធឺណិត។ អ្នកខ្លះថាមនុស្សចូលចិត្តរសជាតិខុសគ្នា។ អ្នកខ្លះថា ដោយសារអាហារឆៅមានរសជាតិផ្អែម។ អ្នកខ្លះនិយាយថា សាច់មិនឆ្អិនគឺទន់ជាង។
អត្ថន័យពិតប្រាកដនឹងត្រូវហៅថា វាអាស្រ័យលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ។ ដោយសារតែសូម្បីតែបញ្ហានៃស៊ុតមានចំណង់ចំណូលចិត្តផ្សេងគ្នាជាច្រើន។ មនុស្សខ្លះចូលចិត្តស៊ុតឆ្អិនទន់ ខ្លះចូលចិត្តស៊ុតឆ្អិនជាង។

ប្រសិនបើយើងចូលចិត្តញ៉ាំសាច់ជ្រូកឆៅ តើអាចញ៉ាំវាបានទេ?
ពិតណាស់អ្នកអាចញ៉ាំបាន ប៉ុន្តែបើសម្អាតមិនបានត្រឹមត្រូវ យើងក៏មិនគួរបរិភោគសាច់ជ្រូកឆៅដូចគ្នាដែរ។ ដោយសារតែសាច់ជ្រូក ផ្ទុកមេរោគជាច្រើនប្រភេទដែលមាននៅក្នុងជ្រូក។ ជំងឺនិងមេរោគដែលមាននៅក្នុងជ្រូករួមមាន Toxoplasmosis បណ្តាលមកពីការឆ្លងមេរោគជាមួយប្រូតូហ្សូន Toxoplasma gondii ។ បើអ្នកបរិភោគសាច់ជ្រូកឆៅដែលមានដង្កូវប៉ារ៉ាស៊ីត វានឹងលូតលាស់នៅក្នុងពោះវៀនតូច។ ដើម្បីប្រយុទ្ធដើម្បីអាហារ នេះបណ្តាលឲ្យមានរោគសញ្ញានៃការឃ្លានញឹកញាប់ ញ៉ាំច្រើន ប៉ុន្តែរាងកាយស្គម អស់កម្លាំង ហើមពោះ មិនស្រួលពោះ និងរាគក៏អាចកើតមានផងដែរ រួមទាំងគេងមិនលក់ ឬវិលមុខ។ ហើយបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ អាចបណ្តាលឲ្យស្លាប់បាន។
តើអ្នកអាចញ៉ាំសាច់គោឆៅបានទេ?
នេះក៏ដោយសារតែសាច់គោជាទូទៅមានការលំបាកក្នុងការឆ្លងជាងសត្វជ្រូកនិងមាន់ ដូចជាមេរោគដ៏គ្រោះថ្នាក់ដូចជា Streptococcus suis ដែលបណ្តាលឲ្យក្តៅត្រចៀក។ល។ កម្រមាននៅក្នុងសាច់គោឆៅណាស់។ ដូចដែលយើងបានឃើញនៅភោជនីយដ្ឋានសាច់អាំង អ្នកអាចញ៉ាំវាពាក់កណ្តាលឆ្អិន ឬឆៅបាន។ ប៉ុន្តែសាច់គោក៏អាចផ្ទុកមេរោគផងដែរ។ ប្រសិនបើវាមិនត្រូវបានរក្សាទុកឲ្យបានត្រឹមត្រូវ ឬស្អាត វានឹងមានមេរោគបាក់តេរី។
ការបរិភោគអាហារមិនឆ្អិន វាជារបស់ដែលមិនល្អសម្រាប់រាងកាយ។ ព្រោះសាច់ដែលចម្អិនមិនបានល្អ ងាយប្រឈមនឹងមេរោគ។ ហើយនៅពេលដែលមេរោគចូលក្នុងខ្លួន វានឹងក្លាយជាគ្រោះថ្នាក់ដល់សុខភាពរបស់យើង រហូតឈានទៅដល់ជំងឺទាំងនេះ។
១ រលាកខួរក្បាល បាត់បង់ការស្តាប់
មេរោគនឹងទៅដល់ស្រោមខួរក្បាល ហើយឆ្លងទៅតំបន់នោះ បណ្តាលឲ្យក្តៅខ្លួនខ្លាំង ភ្លេចភ្លាំង និងច្របូកច្របល់ ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលាទេ វាអាចបណ្តាលឲ្យស្លាប់ ឬក្នុងករណីដែលទទួលការព្យាបាលភ្លាមៗ ការថ្លង់អចិន្រ្តៃយ៍ជារឿយៗកើតឡើងដោយសារការរលាកនៃសរសៃប្រសាទនៃការស្តាប់។
២ រលាកក្រពះ រាគ ក្អួត ខ្លះមានឈាម រាក
ប្រសិនបើអ្នកមិនមានសំណាង មានរោគសញ្ញាជាច្រើន។ ប្រសិនបើការឆ្លងមេរោគចូលទៅក្នុងចរន្តឈាមវាស្លាប់។
៣ Anthrax ប្រសិនបើអ្នកបរិភោគសាច់ដែលមានមេរោគ
ការឆ្លងមេរោគ Anthrax នឹងកើតឡើងនៅក្នុងក្រពះពោះវៀន។ រោគសញ្ញារួមមាន ក្អួតឈាម រាគធ្ងន់ធ្ងរ ក្នុងករណីធ្ងន់ធ្ងរ វាអាចនាំឲ្យមានការឆ្លងមេរោគក្នុងចរន្តឈាម និងស្លាប់៕

ប្រែសម្រួលៈ សាង ស្រីល័ក្ខ
ចុចអាន ដឹងខ្លួនថាមានជំងឺទឹកនោមផ្អែម គួរហូបផ្លែប័រជាជំនួយសុខភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


