Connect with us

ព័ត៌មានជាតិ

លោក ស ថេត  គាំទ្រភ្នាក់ងារសន្តិសុខរុស្ស៊ី ចំពោះគម្រោងបង្រៀននគរបាលកម្ពុជា លើជំនាញប្រឆាំងបច្ចេកវិទ្យា

បានផុស

នៅ

អគ្គស្នងការនគរបាលជាតិ លោក ស ថេត   បានបង្ហាញការគាំទ្រចំពោះទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី ដែលបានអញ្ជើញនគរបាលកម្ពុជាទៅសិក្សាជំនាញសំខាន់ៗជាច្រើន ដើម្បីរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ាន។  លោក ស ថេត បង្ហាញការគាំទ្របែបនេះក្នុងជំនួបនេជាមួយប្រធានការិយាល័យតំណាងប្រចាំតំបន់នៃទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី លោក សីមសូវ យេវគេងញី នៅទីស្តីក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ  លោក សីមសូវ យេវគេងញី បានគូសបញ្ជាក់ថា ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្សី មានបំណងបង្កើនកិច្ចសហប្រតិបត្តិកាន់តែល្អជាមួយនគរបាលជាតិកម្ពុជា ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយភាគីរុស្ស៊ី នឹងស្វាគមន៍ជានិច្ចចំពោះកិច្ចសហការជុំវិញការបង្កើនចំណេះដឹងជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាដល់នគរបាលកម្ពុជា។

ជាការឆ្លើយតប អគ្គស្នងការនគរបាលជាតិ លោក ស ថេត បានបង្ហាញការគាំទ្រចំពោះសំណើចង់ជួយកម្ពុជា ក្នុងការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញថ្មីៗដល់នគរបាលកម្ពុជា ជាពិសេសលើជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា Cyber Crime។

ជាមួយគ្នានេះ អគ្គស្នងការនគរបាលជាតិកម្ពុជា បានរំឮកទៅកាន់ភាគីរុស្សីថា កន្លងទៅកម្ពុជា ធ្លាប់បានបញ្ជូននគរបាលជាតិទៅសិក្សាជំនាញផ្សេងៗនៅរុស្ស៊ីរួចហើយ  ហើយចំពោះជំនាញបទល្មើសបច្ចេកវិទ្យានេះ កម្ពុជានឹងបន្តបញ្ជូននគរបាលកម្ពុជាទៅទទួលការបណ្តុះបណ្តាលបន្ថែមទៀត។

ក្នុងជំនួបដដែលនេះ ប្រធានការិយាល័យតំណាងប្រចាំតំបន់នៃទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី លោក សីមសូវ យេវគេងញី បានអបអរសារទរចំពោះលោកនាយឧត្តមសេនីយ៍ ស ថេត ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអគ្គស្នងការនគរបាលជាតិ ។

ជាក់ស្ដែង កម្ពុជា និងរុស្សី បានបង្កើតចំណងទំនាក់ទំនងការទូតដំបូងនៅឆ្នាំ១៩៥៦ ហើយបានស្តារទំនាក់ទំនងឡើងវិញនៅឆ្នាំ១៩៧៩  ខណៈក្រសួងកិច្ចការផ្ទៃក្នុងនៃសហព័ន្ធរុស្ស៊ី បានក្លាយជាដៃគូពិភាក្សាអាស៊ានណាប៊ូលនៅឆ្នាំ២០១៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម