Connect with us

ព័ត៌មានជាតិ

ជនជាតិថៃផលិតក្រដាសប្រាក់​១០០បាតដូចបេះដាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន

បានផុស

នៅ

ក្រុមតម្រួតថៃបានធ្វើការឃាត់ខ្លួន បុរសជនជាតិថៃម្នាក់ បញ្ជូនទៅតុលាការ បន្ទាប់ពីរកឃើញថា ជនសង្ស័យរូបនេះ បានលួចបោះពុម្ពក្រដាសប្រាក់ ប្រភេទសន្លឹក ១០០ បាតក្លែងក្លាយ ដើម្បីចរាចរនៅលើទីផ្សារ  ពិសេសនៅលើប្រព័ន្ធទូរ ATM នៅតាមណ្តាខេត្តមួយចំនួន  ក្នុងប្រទេសថៃ ដោយទទួលបានជោគជ័យកន្លងមក។

ប្រព័ន្ធផ្សព្វផ្សាយស្រុកថៃ រាយការណ៍ថា សមត្ថកិច្ចថៃបានចុះឡោមព័ទ្ធផ្ទះជួលមួយកន្លែង  នៅចំណុច ឃុំណងផៃ  ស្រុកមឿង ខេត្តសុីសាកេត  ដោយបានឃាត់ខ្លួនបុរសឈ្មោះ ភីឆា ខុម  អាយុ ៣៧ ឆ្នាំ  ជាជនជាតិថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឆែកឆេរ  និងរកឃើញនៅក្នុងបន្ទប់ជួល  មានក្រដាស  ម៉ាសុីនព្រីន  ដែលជនសង្ស័យរូបនេះ  ហាក់ដូច​ជាមានការស្ទាត់ជំនាញយ៉ាងខ្លាំង  ព្រោះការផលិតក្រដាសប្រាក់ ១០០ បាត
មានលក្ខណៈដូច​បេះបិទ  ដែលគេអាចធ្វើចរាចរនៅលើទីផ្សារបានយ៉ាងងាយ  ប្រសិនបើអ្នកទទួលយកក្រដាសប្រាក់នេះ  មិនបានពិនិត្យអោយបានម៉ត់ចត់ទេនោះ ។

តាមការសារភាពរបស់ជនសង្ស័យបាននិយាយថា  ខ្លួនអាចផលិតក្រដាសប្រាក់ ១០០ បាត់ នេះ  ក្នុងមួយថ្ងៃ
បាន​ចំនួន ១០០ សន្លឹក  ស្មើនឹង ១០ ០០០ បាត  ហើយគេបានយកប្រាក់នេះ  ទៅដាក់បញ្ចូលក្នុង កុងធនាគាររបស់ខ្លួនផ្ទាល់  តាមរយៈទូរ ATM រួចហើយ  ទើបគេដើរទៅកន្លែងផ្សេង  ដើម្បីដកយកក្រដាស់ប្រាក់ពិតប្រាកដ មកវិញ  ដោយការធ្វើរបៀបនេះ  គឺគេបានធ្វើឡើង ច្រើនខេត្តរួចមកហើយ ។

បច្ចុប្បន្នតម្រួតថៃ  បានរៀបចំឯកសារ  ព្រមទាំងវត្ថុតាង  ដើម្បីបញ្ជូនខ្លួនជនសង្ស័យ  ទៅកាន់តុលាការ
ក្នុងការចាត់វិធានការតាមផ្លូវច្បាប់៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម