សេដ្ឋកិច្ច
ចំណូលរបស់ក្រុងហូជីមិញ ទំនងនឹងធ្លាក់ចុះ ៥ ភាគរយក្នុងឆ្នាំនេះ
ប្រាក់ចំណូលពន្ធរបស់ទីក្រុងហូជីមិញប្រទេសវៀតណាមនៅក្នុងឆ្នាំនេះ ត្រូវបានអ្នកជំនាញហិរញ្ញវត្ថុរំពឹងថា នឹងធ្លាក់ចុះពី ៤ ភាគរយទៅ ៥ ភាគរយនៃគោលដៅរបស់ខ្លួន ដោយសារបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងការធ្លាក់ចុះចំណូលសរុប ២០ ពាន់ពាន់លានដុង ឬប្រហែល ៨១៣.១២ លានដុល្លារ ។

លោក Le Duy Minh ប្រធាននាយកដ្ឋានហិរញ្ញវត្ថុរបស់ទីក្រុងបាននិយាយថា ប្រាក់ចំណូលបានធ្លាក់ចុះ ៨.១ ភាគរយ បើធៀបនឹងឆ្នាំមុន ដោយទទួលបាន ៣៧២ ពាន់ពាន់លានដុង ឬប្រហែល ១៥ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ខែដំបូង ស្មើនឹង ៧៩.៣ ភាគរយនៃគោលដៅសម្រាប់ឆ្នាំនេះ ។
ស្របពេលជាមួយគ្នានេះ សមាសភាពសំខាន់ៗនៃពន្ធទីក្រុងហូជីមិញដែលបានមកពីការប្រមូលពន្ធក្នុងស្រុក ពាណិជ្ជកម្ម និងពន្ធលើប្រេងឆៅ សុទ្ធតែមានការធ្លាក់ចុះដូចគ្នា ។

លោក Minh បន្តថា ស្ថានភាពសេដ្ឋកិច្ចទំនងជានឹងនៅតែលំបាកក្នុងរយៈពេល ២ ខែចុងក្រោយនេះ ឬពេញមួយឆ្នាំតែម្ដង ។ មិនតែប៉ុណ្ណោះ លោកបានស្នើឲ្យទីក្រុងផ្តោតលើការប្រមូលបំណុលពន្ធដែលមានតម្លៃសរុបជាង ៤០ ពាន់ពាន់លានដុង ឬប្រហែល ១.៦ ពាន់លានដុល្លារក្នុងរយៈពេល ២ ខែចុងក្រោយនេះផងដែរ ។
គួរឲ្យដឹងថា រដ្ឋាភិបាលវៀតណាមដាក់គោលដៅលើក្រុងហូជីមិញធ្វើយ៉ាងណារកចំណូលឲ្យបាន ៤៦៩.៦៨ ពាន់ពាន់លានដុង ឬប្រហែល ១៩ ពាន់លានដុល្លារនៅឆ្នាំនេះ ប៉ុន្តែសញ្ញានៃការធ្លាក់ចុះត្រូវបានបង្ហាញតាំងពីត្រីមាសទី១ មកម្ល៉េះ ចំពេលមានការប្រកួតប្រជែងសេដ្ឋកិច្ចក្នុងស្រុក និងពិភពលោក ខណៈកាលពីឆ្នាំមុន ទីក្រុងហូជីមិញរកចំណូលបានជាង ៤៧១.៥៦ ពាន់ពាន់លានដុង ស្មើនឹង ១៩.១៧៦ ពាន់លានដុល្លារ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


