សេដ្ឋកិច្ច
ចំណូលពន្ធដារ សម្រេចបានជាង ១,៧ ពាន់លានដុល្លារ កើនជាង ៤៦% ត្រឹមរយៈពេល ៤ ខែ ឆ្នាំនេះ
អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានជាង ១,៧៨ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៤ ខែ (មករា-មេសា) ២០២៦ កើនឡើង ៤៦,៧៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារចេញផ្សាយនៅថ្ងៃទី ២១ ឧសភា ២០២៦។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា អគ្គនាយកដ្ឋានពន្ធដារ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលចំណូលជូនរដ្ឋ និងរួមចំណែកជំរុញការអភិវឌ្ឍគ្រប់វិស័យ ក្នុងការគាំទ្រដល់វិស័យឯកជន ដែលជាក្បាលម៉ាស៊ីនដ៏ចាំបាច់នៃកំណើនសេដ្ឋកិច្ច និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងពិធីសម្ពោធអគារទីស្នាក់ការកណ្តាលរបស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី ២១ ឧសភា ២០២៦ថា ការកៀរគរប្រមូលពន្ធ គឺជាការចាំបាច់ក្នុងការគាំទ្រដល់កិច្ចដំណើរការ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ។
សម្ដេចធិបតីបានបន្ថែមថា នៅទសវត្សរ៍ចុងក្រោយនេះ ជាមួយនឹងកំណើនសេដ្ឋកិច្ច ចំណូលពន្ធដារ មានការកើនឡើងគួឱ្យកត់សម្គាល់ ដែលការណ៍នេះ បានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាផ្លូវថ្នល់ ស្ពាន អគារ សាលារៀន មន្ទីរពេទ្យជាដើម នៅទូទាំងប្រទេស។
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «ចំណូលពន្ធដារ ក៏បានអនុញ្ញាតឱ្យរាជរដ្ឋាភិបាល អាចកៀរគរទុនជាប្រាក់សន្សំ សម្រាប់ប្រើប្រាស់ក្នុងការអនុវត្ត វិធានការនានា ដើម្បីជម្នះនូវរាល់បញ្ហាប្រឈម និងអាចសម្របខ្លួនទៅតាមការប្រែប្រួលនៃសភាពការណ៍ក្នុងតំបន់ និងសាកលលោក ដែលបានកើតឡើងជាបន្តបន្ទាប់ សំដៅការពារអធិបតេយ្យភាព បូរណភាពទឹកដី រក្សាលំនឹងជីវភាពប្រជាជន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងប្រែក្លាយបញ្ហាទាំងនោះទៅជាកាលានុវត្តភាពសម្រាប់ប្រទេសជាតិ»។ សម្រាប់ឆ្នាំ ២០២៦ អគ្គនាយករដ្ឋានពន្ធដារ គ្រោងប្រមូលពន្ធគយឱ្យបាន ៣,៨ ពាន់លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


