ព័ត៌មានជាតិ
កំពុងជិះម៉ូតូ ស្រាប់តែរថយន្ត២គ្រឿងព្រលះគ្នាជ្រុលទៅបុកម៉ូតូរងរបួសធ្ងន់ធ្ងរ
បាត់ដំបង ៖ សមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៧និង០០នាទីព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ត្រង់ចំណុចបណ្តោយផ្លូវជាតិលេខ៥ក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងដែរថា ករណីដែលនាំឲ្យកើតឡើងនូវគ្រោះថ្នាក់នេះដំបូងឡើយគេឃើញមានរថយន្តប្រភេទលើកទំនិញ១គ្រឿងចេញពីចំណុចផ្លូវបំបែកផ្លូវភ្លោះស្របពេលជាមួយគ្នានេះក៏មានរថយន្តម៉ាកព្រូស១គ្រឿងដែលបើកបរក្នុងល្បឿនមួយយ៉ាងលឿនពីទិសដៅខាងលិចទៅកើតក៏បានបុកគ្នាយ៉ាងពេញទំហឹងរួចជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតកំពុងធ្វើដំណើរបណ្តាលឲ្យភាគីម្ចាស់ម៉ូតូរងរបួសធ្ងន់ធ្ងរ(ប្រេះលលាដ៍ក្បាល)។ចំណែករថយន្តលើកទំនិញក្រោយកើតហេតុបានបើកបរគេចបាត់រីឯអ្នកបើកបររថយន្តព្រូសក៏បានបើកទ្វារថយន្តរត់គេចខ្លួនបាត់ស្រមោលផងដែរ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះជាអ្នកជិះម៉ូតូដោយសារមានសភាពធ្ងន់ធ្ងរប្រេះលលាដ៍ក្បាលហើយសន្លប់ស្តូកស្តឹងត្រូវអ្នកជិតខាងនិងសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះបន្ទាន់ទាំងសង្ឃឹមតិចតួចណាស់លើអាយុជីវិត។

ជនរងគ្រោះមានឈ្មោះឌុច សាវុធ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិអង់សង្កាត់អូរចារ ក្រុងបាត់ដំបង ក្នុងពេលកើតហេតុបានជិះម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខបាត់ដំបង1I-9773 ម៉ូតូរងការខូចខាតយ៉ាងដំណំ។ ចំណែករថយន្តនិងម៉ូតូក្រោយការវាស់វែងធ្វើកំណត់ហេតុត្រូវនគរបាលជំនាញនាំយកមករក្សាទុកនៅការិយាល័យចរាចរណ៍ស្នងការខេត្តរងចាំការដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕
ដោយ ៖ សៅ សារិទ្ធ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


