ព័ត៌មានជាតិ
ចាយទុន ៤០០-៦០០ ដុល្លារ បើករបរលក់កាហ្វេ រកចំណូលបានខ្ទង់ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ
បច្ចុប្បន្ននេះ មុខរបរលក់កាហ្វេតាមចិញ្ចើមផ្លូវ តាមរទេះ ឬតាមម៉ូតូ បានកំពុងមានកំណើន ដោយសារមុខរបរនេះ ចំណាយដើមទុនតិច និងមិនចំណាយលើការបង់ថ្លៃទីតាំងខ្ពស់ ហើយអាចរកចំណូលបានសមរម្យប្រចាំថ្ងៃ។

លោក ជុំ សារាជ្យ ជាអ្នកលក់កាហ្វេតាមម៉ូតូ បានលើកឡើងថា លោកបានចាប់ផ្តើមមុខរបរនេះ អស់រយៈពេល ២ឆ្នាំមក ហើយ ដោយផ្តើមពីដើមទុន ៤០០ ដុល្លារប៉ុណ្ណោះ។
លោកបានថ្លែងដូច្នេះថា «ខ្ញុំត្រូវចំណាយដើមទុនខ្ទង់ ៣០០-៤០០ ដុល្លារ ក្នុងការទិញសម្ភារៈសំខាន់ៗ ដើម្បីប្រើប្រាស់ រួមមាន៖ កែវកាហ្វេ ម៉ូការផត ម្សៅកាហ្វេ និងឧបករណ៍ដទៃទៀតដែលចាំបាច់ក្នុងដំណើរការឆុងកាហ្វេនេះ»។
សព្វថ្ងៃ លោក ជុំ សារាជ្យ ជាអ្នកលក់កាហ្វេតាមម៉ូតូ នៅក្បែរសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បើតាមលោក សារាជ្យ ការលក់នេះជាមធ្យមបានប្រមាណ ៤០ កែវក្នុងមួយថ្ងៃ ដោយទទួលបានចំណូលពី ១២ ម៉ឺន ទៅ ១៥ ម៉ឺនរៀល ដោយក្នុងមួយកែវ លោកលក់ ៣ ពាន់រៀល។
ស្រដៀងគ្នានេះដែរ លោក ឡូច ពិសាល បានចំណាយដើមទុនខ្ទង់ ៦០០ ដុល្លារក្នុងការបើកកន្លែងលក់កាហ្វេ នៅលើ ផ្លូវ ៣៦០ ក្បែរផ្សារបឹងកេងកង។ បើទោះជាមុខរបរប្រភេទនេះ មានអ្នកបើករកស៊ីច្រើនក៏ពិតមែននាពេលបច្ចុប្បន្ន លោក ពិសាល នៅតែអាចក្តោបបានទីផ្សារខ្លះ ដោយអាចរកចំណូលបានសមរម្យប្រចាំថ្ងៃដើម្បីដោះស្រាយជីវភាព។
លោក ពិសាល បានឱ្យដឹងថា ក្នុងមួយថ្ងៃលោកអាចលក់បានចន្លោះពី ១៥ ទៅ ២០កែវ យ៉ាងតិច ដោយអាចបាន ចំណូលប្រហែល ៦- ១០ ម៉ឺនរៀល ក្នុងមួយថ្ងៃ។ យ៉ាងណាក៏ដោយ លោកថា ទោះបីចំណូលមិនសូវច្រើន តែលោក ស្រឡាញ់អាជីពនេះណាស់ នឹងបន្តប្រឹងប្រែងទាក់ទាញទីផ្សារបន្ថែមទៀត ដើម្បីសម្រេចគោលដៅ និងចង់ពង្រីកឱ្យកាន់ តែធំជាងនេះ ប្រសិនបើមានដើមទុន។
បច្ចុប្បន្នរបរលក់កាហ្វេតាមតូប ម៉ូតូ រទេះ នៅតាមចិញ្ចើមផ្លូវកំពុងពេញនិយមខ្លាំង ស្របពេលដែលសេដ្ឋកិច្ចមាន ស្ថានភាពមិនអំណោយផល អ្នកចូលចិត្តទទួលទានកាហ្វេភាគច្រើន ងាកទៅញ៉ាំកាហ្វេដែលមានតម្លៃចន្លោះពី ៣០០ រៀល ទៅ ៥០០ រៀល ក្នុងមួយកែវ ជំនួសកាហ្វេប្រេន ម៉ាស៊ីនត្រជាក់។
ទោះជាកាហ្វេនៅតាមចិញ្ចើមផ្លូវមានតម្លៃធូរថ្លៃ តែអ្នកទទួលទានជាច្រើន បានលើកឡើងថា មានរសជាតិមិនចាញ់ កាហ្វេថ្លៃក្នុងហាងប៉ុន្មាននោះទេ ជាពិសេសបច្ចុប្បន្នគេនិយមកាហ្វេហ្វីន និងកាហ្វេដូង ជាដើម៕
អត្ថបទ៖ ផល ធារិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


