ព័ត៌មានជាតិ
បទយកការណ៍៖ ការបង្កើតរបរជាងម៉ាស៊ីនត្រជាក់ជួយបង្កើនចំណូលបន្ថែមដល់អ្នករត់កង់បី
កង់បីឥណ្ឌាដែលមានជណ្ដើរដាក់នៅពីលើជាមួយនឹងផ្ទាំងផ្សព្វផ្សាយទទួលដំឡើង និងធ្វើម៉ាស៊ីនត្រជាក់លើនោះផង បានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សនៅតាមដងផ្លូវជាច្រើន។ លោក សាន់ សុទ្ធា ដែលជាម្ចាស់កង់បីឥណ្ឌានេះថាការងារទាក់ទងនឹងម៉ាស៊ីនត្រជាក់នេះគឺជាការរកចំណូលបន្ថែមរបស់លោកបន្ទាប់ពីការងាររត់កង់បីដែលបច្ចុប្បន្នហាក់មានការប្រកួតប្រជែងច្រើន។ ក្នុងមួយខែដំបូងនៃការងារបន្ថែមរបស់លោកអាចរកភ្ញៀវលាងនិងជួសជុលម៉ាស៊ីនត្រជាក់បានប្រមាណ១០នាក់ផងដែរ។

លោក សាន់ សុទ្ធា៖ «ដំបូងអញ្ចេះយើងអត់ទាន់អាចរកចំណូលបានច្រើនទេ! វាអត់ទៀងទេ ជួនកាលពីរ–បីថ្ងៃមានមួយអីអ៊ីចឹងទៅវាអត់អាចកំណត់ថាមួយថ្ងៃបានប៉ុន្មានទេ។ បើយើងធ្វើយូរយើងមានម៉ួយ តែចាប់ដំបូងអត់ទាន់មានអ្នកណាស្គាល់ទេ»។
ទោះជាយ៉ាងណាលោកថាលោកមិនបោះបង់ចោលការងារនេះទេព្រោះមិនមែនជាបន្ទុកដល់ការងារប្រចាំថ្ងៃរបស់លោកឡើយ ដោយសារតែពេលដែលអត់មានអ្នកហៅជួសជុល ឬដំឡើងម៉ាស៊ីនត្រជាក់លោកនៅរត់កង់បីតាមធម្មតា។
លោកបានឱ្យដឹងថាលោកបានរៀនជំនាញម៉ាស៊ីនត្រជាក់នេះពីវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ITI ក្នុងវគ្គ១លាន៥សែនរបស់រដ្ឋាភិបាល ដោយលោកជ្រើសរើសយកវគ្គរៀនថ្ងៃសៅរ៍ អាទិត្យ។ ក្រោយពីរៀនចប់សាលាបានផ្ដល់ជូននូវឧបករណ៍សម្ភារៈមួយចំនួនដល់លោកស្រាប់ការងារថ្មីនេះដែរ។

លោកបន្ថែមថា៖ «ខ្ញុំចូលរៀននេះដោយសារសាលាបានចុះទៅផ្សព្វផ្សាយនៅឃុំសង្កាត់របស់ខ្ញុំឱ្យចូលរៀនវគ្គ១លាន៥សែននេះ។ ការសិក្សាវគ្គនេះល្អណាស់ព្រោះយើងបានរៀនជំនាញ និងអាចរកចំណូលបានពីការរត់ផាស់អេបហ្នឹង។ [..] ខ្ញុំរៀនសៅរ៍ អាទិត្យ ដូចជាមិនខាតការងារខ្ញុំទេ ព្រោះចូលម៉ោង៨ បើយើងមានម៉ូយព្រលឹមឡើងដឹកសិស្សទៅរៀនប្រចាំខែអ៊ីចឹងដឹកទៅដល់ម៉ោង១២យើងចេញទៅដឹកម៉ូយតទៅទៀតទៅឆ្លៀតបន្តិចៗ យើងក៏អាចរត់ពេលយប់ដើម្បីទប់ទៅចាំថ្ងៃច័ន្ទសុក្រចាំយើងរកយកសល់ទៅ»។
អ្នកនាំពាក្យក្រសួងការងារលោក ស៊ុន មេសា បានឱ្យដឹងថាក្នុងឆ្នាំ២០២៦ ក្រសួងការងារបានញែកវគ្គបណ្ដុះបណ្ដាលបច្ចេកទេស១លាន៥សែននេះ ទៅដល់អ្នករត់រ៉ឺម៉កទេសចរណ៍ កង់បី និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយទៀតដើម្បីឱ្យពួកគាត់ទទួលបានចំណូលបន្ថែមពីការងារប្រចាំថ្ងៃរបស់គាត់។ លោកបានឱ្យដឹងថាវគ្គបណ្ដុះបណ្ដាលសម្រាប់អ្នករត់កង់បី និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានជំនាញ៣ គឺអគ្គិសនី ជួសជុលម៉ាស៊ីនត្រជាក់ និងជួសជុលរថយន្តធុនស្រាល ដែលការងារទាំងនេះសុទ្ធតែជាការងារដែលងាយស្រួលចល័ត។
លោកថា៖ «នេះគឺជាការរួមចំណែកមួយដើម្បីធ្វើឱ្យប្រជាពលរដ្ឋរបស់យើងមានចំណូលបន្ថែម។ ហើយការបណ្ដុះបណ្ដាលដល់បងប្អូនត្រីចក្រយានយន្ត ឬក៏និយាយភាសាសាមញ្ញថារត់តុកតុកនេះគឺជាចំណុចមួយនៅក្នុងផែនការយុទ្ធសាស្ត្ររបស់ក្រសួងក្នុងឆ្នាំ២០២៦ ដែលបន្តជំរុញនឹងផលិតថ្នាក់បណ្ដុះបណ្ដាលចល័តឱ្យកាន់តែច្រើននិងទំនើបដើម្បីបង្ខិតការបណ្ដុះបណ្ដាលឱុ្យកាន់តែជិតអ្នកដែលមានតម្រួវការ។ ហើយពង្រីកការកែច្នៃម៉ូតូកង់បី ត្រីចក្រយាននេះដើម្បីបង្កើនចំណូលដល់ពួកគាត់បន្ថែមទៀត»។

សម្រាប់អ្នករត់កង់បី រ៉ឺម៉កទេសចរណ៍ និងអ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលចាប់អារម្មណ៍ក្នុងការចូលរួមវគ្គបណ្ដុះបណ្ដាលនេះអាចទាក់ទងទៅកាន់សាលាបណ្ដុះបណ្ដាលដោយផ្ទាល់តាមលេខ ០១៥/០១៦/០៦០/០១៧ ៨២១ ៨២៧ ឬក្រសួងការងារលេខ ១២៩៧ ដើម្បីទទួលបានព័ត៌មាននឹងការបណ្ដុះបណ្ដាល។ ការសិក្សាគឺមានពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ម៉ោងពេលល្ងាច និងវគ្គថ្ងៃសៅរ៍ អាទិត្យ។
ងាកមកលោក សាន់ សុទ្ធា វិញលោកថាលោកចង់ចាប់ការរៀនសូត្រវគ្គបណ្ដុះបណ្ដាលជាងម៉ាស៊ីនបោកខោអាវ និងទូរទឹកកកបន្ថែមលើជំនាញបច្ចេកទេសម៉ាស៊ីនត្រជាក់បច្ចុប្បន្ន ដោយសង្ឃឹមថាថ្ងៃណាមួយលោកអាចចាប់យកអាជីពផ្នែកទាំងនេះទាំងស្រុងឈប់រំពឹងលើការរត់កង់បីទៀតហើយ។

លោកថា៖ «រំពឹងទៅថ្ងៃមុខបើសិនជាខ្ញុំអាចមានភ្ញៀវ(ម៉ាស៊ូនត្រជាក់)ច្រើន ខ្ញុំនឹងអាចឈប់រត់ផាសអេបចាប់អាជីពនេះធ្វើតែម្ដង»។
លោកក៏ជំរុញដល់អ្នករត់រ៉ឺម៉កទេសចរណ៍ កង់បីផ្សេងទៀតឱ្យឆ្លៀតពេលរៀនជំនាញដែលរដ្ឋផ្ដល់ជូននេះផងដែរ ដោយថារៀនមិនអស់លុយ ហើយមានជំនាញក្នុងខ្លួនដែលអាចយកមកបង្កើនចំណូលស្រាប់ខ្លួនឯងនិងគ្រួសារផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


