សេដ្ឋកិច្ច
ឡាវ ដាក់គោលដៅពង្រឹងពាណិជ្ជកម្មតាមអនឡាញដើម្បីលើកកម្ពស់វិស័យ SME
រដ្ឋាភិបាលឡាវបានពង្រឹងបន្ថែមទៅលើពាណិជ្ជកម្មអេឡិចត្រូនិក ជាគោលដៅយុទ្ធសាស្ត្រដ៏សំខាន់ ចាប់ពីពេលនេះទៅដល់ឆ្នាំ ២០២៥ ដោយផ្តោតសំខាន់លើការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម (SME) ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Latthana Douangboupha អគ្គនាយករងនៃនាយកដ្ឋានជំរុញសហគ្រាសធុនតូច និងមធ្យម (SME) ក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវបញ្ជាក់ថា គោលបំណងបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិកនេះ គឺដើម្បីពង្រឹងសហគ្រាសធុនតូច និងមធ្យមក្នុងយុគសម័យឌីជីថល ។
បច្ចុប្បន្ន ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសឡាវ ជាពិសេសក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ ដែលជំរុញឲ្យរដ្ឋាភិបាលឡាវទទួលស្គាល់តម្រូវការសម្រាប់បទប្បញ្ញត្តិច្បាស់លាស់ដើម្បីការពារវិនិយោគិន ។

ស្របពេលជាមួយគ្នានេះ ការចេញច្បាប់ថ្មីមួយដែលគាំទ្រដល់កំណើននៃពាណិជ្ជកម្មអេឡិចត្រូនិច ក៏បានបង្កើនទំនុកចិត្តបន្ថែមទៀតទៅដល់ប្រតិបត្តិការឌីជីថល ក្នុងចំណោមពាណិជ្ជករ និងអ្នកប្រើប្រាស់ឡាវជាដើម ។
គួរឲ្យដឹងថា ចាប់តាំងពីការអនុវត្តច្បាប់ស្តីពីប្រតិបត្តិការអេឡិចត្រូនិកក្នុងឆ្នាំ ២០១២ និងច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិកក្នុងឆ្នាំ ២០២១ មក រដ្ឋាភិបាលឡាវបានស្រាវជ្រាវយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមដើម្បីជំរុញកំណើន និងបង្កើតប្រាក់ចំណូលពីពាណិជ្ជកម្មអេឡិចត្រូនិកមួយនេះផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Laotian Times
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


