ព័ត៌មានអន្ដរជាតិ
ផ្ទះពលរដ្ឋឡាវជាង ២ ០០០ខ្នង ខូចខាត ដោយសារព្យុះភ្លៀង លាយឡំជាមួយទឹកកកទាំងដុំៗ
តាមការបញ្ជាក់ពីប្រទេសឡាវ, ការវាយប្រហារដោយព្យុះភ្លៀងដែលមានលាយឡំជាមួយទឹកកកទាំងដុំៗ កាលពីចុងសប្តាហ៍ បានបណ្តាលឲ្យខូចខាតដល់ផ្ទះសម្បែងពលរដ្ឋជាង ២ ០០០ខ្នងក្នុងភូមិចំនួន៥។

កាសែត Laotian Times បានចេញផ្សាយនៅថ្ងៃអង្គារទី២៤ខែមីនាឆ្នាំ២០២៦ថា ព្យុះនេះវាយប្រហារពេញទំហឹងចំខ័ណ្ឌ Sikhottabong នៃទីក្រុង វៀងចន្ទន៍ កាលពីល្ងាចថ្ងៃអាទិត្យ ខណៈទិន្នន័យនៃការខូចខាតទើបបញ្ចេញនៅថ្ងៃអង្គារ។
ក្រៅពីបំផ្លាញផ្ទះសម្បែង ព្យុះក៏បង្កការខូចខាតដល់សាលារៀន៤ខ្នង ប្រាសាទមួយនិងផ្លូវថ្នល់ជាច្រើនខ្សែផងដែរ ហើយជាការឆ្លើយតប ក្រសួងការងារនិងសុខុមាលភាពសង្គមឡាវ បានបញ្ចេញថវិកាប្រហែល ៦៥ ០០០ដុល្លារ ដើម្បីជួយដល់គ្រួសារដែលរងគ្រោះ។
អ្វីដែលគួរឲ្យកត់សម្គាល់គឺ ព្យុះនេះកើតឡើងក្រោយពេលព្រះមហាក្សត្រថៃ Vajiralongkorn និងមហេសី Suthida ទើបបញ្ចប់ព្រះរាជទស្សនកិច្ចផ្លូវការរយៈពេល ៣ ថ្ងៃនៅឡាវ ដែលជាព្រះរាជទស្សនកិច្ចលើកដំបូងបំផុតដោយស្តេចថៃក្នុងរយៈពេល៣២ឆ្នាំ។
ព្រះមហាក្សត្រថៃចុងក្រោយបង្អស់ដែលបំពេញទស្សនកិច្ចនៅប្រទេសឡាវ គឺព្រះបាទ Bhumibol Adulyadej ដែលយាងទៅជាមួយព្រះមហាក្សត្រី Sirikit ក្នុងខែមេសាឆ្នាំ១៩៩៤៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


