Connect with us

ជីវិតកម្សាន្ដ

ពេជ្រ សោភា ដាស់តឿន កុំឲ្យមើលងាយខ្លួនឯងតាមមាត់អ្នកដទៃឲ្យសោះ

បានផុស

នៅ

តារា​ចម្រៀង​ស្រី​អ្នកនាង ពេជ្រ សោភា ស្រប​ពេល​អាជីព​សិល្បៈ​កាន់តែ​ជោគជ័យ និង​មាន​ទីផ្សារ​គាំទ្រ​ច្រើន ស្រាប់តែ​នាង​ចេញ​មក​បំផុស​ស្មារតី​ដល់​អ្នកគាំទ្រ និង​មហាជន កុំ​មើលងាយ ឬ បោះបង់​ខ្លួនឯង​តាម​មាត់​គេ​ឲ្យ​សោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ខ្លឹមសារ​របស់​តារា​ចម្រៀង​លំដាប់​ប្រទេស​អ្នកនាង ពេជ្រ សោភា នា​ពេលនេះ​បាន​ធ្វើ​ឡើង​ហាក់​មាន​ចេតនា​ដាស់​តឿន​មហាជន​ឲ្យ​មាន​ស្មារតី​ត្រូវ​ចេះ​ស្រលាញ់​ខ្លួន​ឯង​បាន​ច្រើន​ជាង​ការ​ជឿ​សម្តី​របស់​អ្នកដទៃ។

តារា​ស្រី​អ្នកនាង ពេជ្រ សោភា បាន​ទម្លាយ​ដូច្នេះ​ថា «អ្នក​ណា​ចង់​ថា​ឲ្យ​យើង ឬ មើលងាយ​យើង​ក៏បាន តែ​យើង​ត្រូវ​ចាំ​ថា យើង​មិន​អាច​មើលងាយ​ខ្លួនឯង​តាម​មាត់​គេ​ទេ ហើយ​ក៏​កុំ​បោះបង់​ខ្លួន​ឲ្យ​សោះ ព្រោះ​យើង​រស់នៅ​ជាមួយ​ខ្លួន​យើង ប្រើ​ជីវិត​ជា​យើង»។ យ៉ាងណា ការ​លើក​ឡើង​របស់ ពេជ្រ សោភា ខាង​លើ​នេះ ក៏​មាន​ការ​បញ្ចេញ​មតិ​គាំទ្រ​នាង​ផង​ដែរ។

ជាមួយ​នេះ ក៏​មាន​ការ​លើក​ឡើង​ពី​សំណាក់​អ្នក​គាំទ្រ​ដែរ​ថា «រៀន​បើក​ចិត្ត​ឲ្យ​ទូលាយ ទើប​រស់នៅ​មាន​ក្ដី​សុខ , ចង់​នរណា​និយាយ​អ្វី​អាក្រក់ ឬ ល្អ បង​នៅតែ​ជា​អាយ​ដល​ដ៏​ល្អ​បំផុត​សម្រាប់​ហ្វេនៗ មាន​តែ​អ្នក​ដែល​ស្រលាញ់​បង​ពិត​ទេ​ទើប​អាច​ដឹង​ថា បង​ជា​មនុស្ស​បែប​ណា»។ ចំណែក​ខ្លះ​ទៀត​ក៏​បង្ហាញ​ការ​លើក​ទឹកចិត្ត​បន្ថែម​ដល់​តារា​ចម្រៀង ពេជ្រ សោភា ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម