ព័ត៌មានជាតិ
មន្ត្រីនាំពាក្យអះអាងថា កត្តា៣យ៉ាងនាំឱ្យបេក្ខជនប្រឡងបាក់ឌុបជាប់និទ្ទេស A ច្រើនជាងឆ្នាំមុន
លោក ស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកានេះថាមានកត្តា៣យ៉ាងដែលនាំឱ្យបេក្ខជនទទួលបាននិទ្ទេស A ច្រើនជាងមុន។

សម្រាប់ឆ្នាំ ២០២៣ នេះមានបេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់ក្នុងចំណោមបេក្ខជនប្រឡងជាប់បាក់ឌុបសរុប ៩៨ ៤៦០ នាក់ ខណៈឆ្នាំមុនមានបេក្ខជនជាប់និទ្ទេស A ចំនួន ១០៤៩ នាក់ប៉ុណ្ណោះក្នុងចំណោមបេក្ខជនប្រឡងជាប់សរុបចំនួន៩០៩៥០នាក់។
លោកស្រីបានបន្តថា កត្តា៣យ៉ាងនោះរួមមាន ១. ការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស និងកម្រិតលទ្ធផលកាន់តែប្រសើរ ខណៈបេក្ខជនបានចូលប្រឡងដោយគោរពតាមគោលការណ៍ច្បាប់ អនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ដែលបានកំណត់ដោយក្រសួង ទី២.គុណភាពអប់រំដែលមានភាពប្រសើរឡើង និង៣. កំណែទម្រង់អប់រំគ្រប់ជ្រុងជ្រោយដែលក្រសួងបានដាក់ចេញ និងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន។

សម្រាប់ឆ្នាំ២០២៣នេះមានបេក្ខជនប្រឡងជាប់បាក់ឌុបសរុប ៩៨ ៤៦០ នាក់ ត្រូវជា ៧២,៨៩ ភាគរយនៃចំនួន បេក្ខជនមកប្រឡងចំនួន១៣៥០៨៤នាក់ស្រី៧២៣៤៤នាក់ក្នុងចំណោមបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.៤១២ នាក់ស្រី៧៣.២៧៨នាក់។
ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦ ៩៦៤ នាក់និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់, និង និទ្ទេស E ចំនួន ៣៧ ២៦៩ នាក់។
ចំណែកឆ្នាំមុនមានបេក្ខជនចុះឈ្មោះប្រឡងបាក់ឌុបចំនួន ១២៨ ១៣៤ នាក់ស្រី ៦៨ ៧៧១ នាក់ចែកចេញជា២២១មណ្ឌលត្រូវជា៥១៧៤បន្ទប់ ក្នុងនោះមានបេក្ខជនប្រឡងជាប់ចំនួន ៩០ ៩៥០នាក់ស្មើនឹង ៧២,៣៣% នៃបេក្ខជនមកប្រឡងចំនួន ១២៥ ៧៣៥ នាក់ក្នុងនោះមានបេក្ខជនជាប់និទ្ទេសAចំនួន ១០៤៩ នាក់និទ្ទេសBចំនួន៧២៣២នាក់ និទ្ទេសC ចំនួន ១៩០៥៣នាក់ និទ្ទេសD ចំនួន៣១១៦៦នាក់ និងនិទ្ទេស E មានចំនួន៣២៤៥០នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


