ព័ត៌មានជាតិ
ណែនាំឲ្យស្គាល់តំបន់សេដ្ឋកិច្ចពិសេសដ៏ធំមួយនៅខេត្តព្រះសីហនុ ទុនវិនិយោគជាង ១ ពាន់លានដុល្លារ មានរោងចក្រផលិតកង់ធំបំផុតនៅកម្ពុជា
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងផ្ដល់ការងារជូនដល់កម្មករនិយោជិតប្រមាណ ២៥.៦០០ នាក់ គិតត្រឹមខែសីហា ឆ្នាំ២០២៣។
ផ្តើមដំណើរការកាលថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០០៨ មានទីតាំងស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាង និងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុលើផ្ទៃដីទំហំ ១១១៣ ហិកតា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានគម្រោងវិនិយោគសរុបប្រមាណ ២៣១ គម្រោង (ដំណើរការសកម្មភាពចំនួន ១០៤ គម្រោង) ជាមួយទុនវិនិយោគប្រមាណ ១.៥៤២លានដុល្លារ។

មុខសញ្ញាវិនិយោគមានដូចជា៖ សំបកកង់រថយន្ត បន្ទះសូឡា ក្តារបន្ទះ សម្ភារៈអេឡិចត្រូនិក ខ្សែបង្គុំអគ្គិសនី គ្រឿងបន្លាស់រថយន្ត ស៊ុមទូរទស្សន៍ គ្រឿងចក្រលើកដាក់ទំនិញ ដែកទីប បរិក្ខារពេទ្យ ក្តារប៉ាកេ គ្រឿងសង្ហារឹម សម្ភារៈបរិក្ខារសម្រាប់កីឡាប្រណាំងសេះ ចំណីសត្វ សម្ភារៈការិយាល័យ វត្ថុអនុស្សាវរីយ៍ សម្ភារៈការពាររាងកាយ សម្ភារៈបរិក្ខារកីឡា សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ស្រោមពូក សម្ភារៈការពារអគ្គីភ័យ សម្លៀកបំពាក់ ស្បែកជើង កាបូប វ៉ាលី សំបកវេចខ្ចប់ កាវ និងទឹកថ្នាំជាដើម។


ក្នុងចំណោមក្រុមហ៊ុនធំៗនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd. កំពុងវិនិយោគរោងចក្រផលិតសំបកកង់យានយន្តក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាមួយទុនវិនិយោគជាង ២៩៧ លានដុល្លារ។
ដំណើរការនៅក្នុងឆ្នាំ២០២២ លើផ្ទៃដីទំហំ ២១ហិកតា ក្រុមហ៊ុនវិនិយោគលើការផលិតសំបកកង់យានយន្តគ្រប់ប្រភេទដែលមានសមត្ថភាពផលិតបានប្រមាណ ៥,៩លានសំបកកង់ក្នុងមួយឆ្នាំ និងផ្តល់ឱកាសការងារប្រមាណ ៩៤៨កន្លែង៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


