ព័ត៌មានជាតិ
ក្រូចថ្លុងឃុំកោះសូទិន ដល់រដូវប្រមូលផលពលរដ្ឋបេះលក់រហង់តាមដងផ្លូវ
នៅតាមដងផ្លូវបេតុងខ្វាត់ខ្វែងនៅក្នុងឃុំកោះសូទិន ដំណាំក្រូចថ្លុងត្រូវបានពលរដ្ឋដាក់លក់នៅតាមដងផ្លូវយ៉ាងរហង់ពីផ្ទះមួយទៅផ្ទះមួយ។
ក្រូចថ្លុងជាដំណាំហូបផ្លែដ៏ពេញនិយមដែលពលរដ្ឋនៅឃុំកោះសូទិនដាំដុះតាមរបងផ្ទះ ស្របពេលទឹកដីជាប់ដងទន្លេនេះអំណោយផលសម្រាប់ការធ្វើដំណាំកសិកម្ម។


ពលរដ្ឋមួយរូបរស់នៅក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាមបានឲ្យដឹងថា នៅឃុំកោះសូទិនក្រៅពីធ្វើកសិកម្ម ពលរដ្ឋក៏និយមដាំដំណាំហូបផ្លែផ្សេងៗជាពិសេសដំណាំក្រូចថ្លុង។
បុរសវ័យជាង ៧០ ឆ្នាំបានអះអាងថា ក្រូចថ្លុងនៅឃុំកោះសូទិនជាដំណាំដាំតាមធម្មជាតិឲ្យផលតាមរដូវកាល។
នៅក្នុងបរិវេណផ្ទះខណៈដែលដើមក្រូចថ្លុងជាច្រើនដើមក៏កំពុងហុចផល បុរសរូបនេះបានឲ្យដឹងថា ដំណាំក្រូចថ្លុងប្រើពេលដាំប្រហែល ៤ ទៅ ៥ ឆ្នាំ ហើយប្រមូលផលជាពិសេសចាប់ពីខែតុលា និងវិច្ឆិកា។
ទោះបីដំណាំក្រូចថ្លុងមានការនិយមដាំតាមផ្ទះប្រជាពលរដ្ឋ បើតាមបុរសរូបនេះបានបញ្ជាក់ថា ការដាំនោះភាគច្រើនពលរដ្ឋដាំសម្រាប់តែហូបក្នុងក្រុមគ្រួសារនិងលក់ដូរបន្តិចបន្តួចប៉ុណ្ណោះមិនមានជាចម្ការធំៗនោះទេ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


