ព័ត៌មានជាតិ
បង្ហើបតម្លៃទុរេនខេត្តបាត់ដំបង នឹងចាប់ផ្តើមប្រមូលផលនៅពាក់កណ្តាលខែឧសភានេះ
បើតាមកសិករក្នុងស្រុកសំឡូត បានអះអាងថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងដល់រដូវកាលប្រមូលផលទុរេនចូលទីផ្សារជាបណ្តើរៗហើយ។
ការប្រមូលផលផ្លែទុរេនក្នុងស្រុកសំឡូតនៅដំណាក់កាលទីមួយនេះ លោក រិន ដា ម្ចាស់ចម្ការទុរេននៅស្រុកសំឡូតបានបញ្ជាក់ថា យ៉ាងយូរនៅពាក់កណ្តាលខែឧសភានេះ ខណៈឆ្នាំនេះលោករំពឹងថា ទីផ្សារក្នុងស្រុកនឹងមិនកកស្ទះនោះទេ។

មន្ត្រីកសិកម្មខេត្តបាត់ដំបងបានឲ្យថា ដំណាំទុរេនកសិករដាំដុះច្រើននៅស្រុកចំនួន៣ ក្នុងនោះមាន ស្រុកកំរៀង ស្រុករតន:មណ្ឌល និងស្រុកសំឡូត។ ក្នុងនោះមានតែស្រុកសំឡូតមួយប៉ុណ្ណោះ ដែលមានភាពល្បីល្បាញជាងគេ ហើយផ្ទៃដីដាំដុះក៏មានច្រើនជាងគេដែរ ខណៈរដូវកាលប្រមូលផលគឺចន្លោះពីពាក់កណ្ដាលខែឧសភា ដល់ចុងខែសីហាដោយមួយឆ្នាំប្រមូលផលបានតែម្តងប៉ុណ្ណោះ។

ផ្ទៃដីដាំដុះទុរេនទូទាំងខេត្តមានជាង ១ ២០០ហិកតា ក្នុងនោះស្រុកសំឡូតមានផ្ទៃដីដាំដុះច្រើនជាងគេ ខណៈស្រុកកំរៀង និងស្រុករតន:មណ្ឌល មានតិចតួចប៉ុណ្ណោះ។
បើតាមលោក ហេង សិទ្ធ ផ្ទៃដីប្រមូលផលទុរេនក្នុងខេត្តបាត់ដំបងមានប្រមាណ ៤០០ ហិកតា តែឆ្នាំនេះមានចំនួន ៤៦០ ហិកតា កើនឡើង ៦០ ហិកតា បើធៀបឆ្នាំមុនៗ ហើយទិន្នផលមិនខុសគ្នាប៉ុន្មាពីឆ្នាំមុននោះដែរ។
លោកថា ឆ្នាំនេះតម្លៃទីផ្សារផ្លែទុរេនបាត់ដំបងលក់បានចន្លោះពី ១៧ ០០០ ដល់ ១៨ ០០០ រៀល ក្នុង១គីឡូក្រាម ទៅតាមប្រភេទផ្លែទុរេន៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


