ព័ត៌មានជាតិ
រដូវផ្លែប័រនៅខេត្តមណ្ឌលគិរី ចាប់ផ្ដើមដល់បណ្ដើរៗហើយ
ផ្លែឈើហូបផ្លែនៅតាមតំបន់មួយចំនួនបានហុចផលទៅតាមរដូវកាលរៀងៗខ្លួន ចំណែកក្នុងខេត្តមណ្ឌលគិរីវិញក៏មានផ្លែប័រធម្មជាតិប្រចាំតំបន់ផងដែរ និងកំពុងដល់រដូវឲ្យផលបណ្ដើៗហើយ ចាប់ខែឧសភានេះ។

អាជីវករលក់ផ្លែឈើមួយរូបឈ្មោះ ឡុង ស្រីម៉ៅ អាយុ៣៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះថា គាត់មានមុខរបរលក់ផ្លែឈើនេះចាប់តាំងពីឆ្នាំ២០១៨មកម្លេះ ហើយសព្វថ្ងៃគាត់មានលក់ផ្លែឈើគ្រប់មុខដែលមានទីតាំងនៅក្បែរង្វង់គោព្រៃ។ អ្នកស្រីបន្តថា សម្រាប់ផ្លែប័រប្រចាំតំបន់ក្នុងខេត្តមណ្ឌលគិរី ចាប់ផ្ដើមសម្បូបណ្តើរៗហើយនៅដើមដៃ ចាប់តាំងពីចូលដើមខែឧសភានេះទៅ ប៉ុន្តែសម្រាប់ផ្លែប័រនេះមិនទាន់ឲ្យផលច្រើននៅឡើយទេ នៅតាមចម្ការលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។

អាជីវកររូបនេះបន្ថែមថា ផ្លែប័រមណ្ឌលគិរីចាប់ផ្តើមសម្បូខ្លាំងក្នុងខែមិថុនា ទៅដល់ខែកក្តដា ពេលចុងដៃ ទើបស្បើយខ្លះ។ លើសពីនេះ ស្របពេលដែលដល់រដូវផ្លែប័រធម្មជាតិនេះ ផ្លែឈើផ្សេងក៏ហាក់ដល់រដូវផងដែររួមមាន ផ្លែទាបបារាំង និងផ្លែក្រូចវល្លិ៍។ អាជីវកររូបនេះ បានបញ្ជាក់ថា គាត់ប្រមូលទិញប័រតាមចម្ការរបស់កសិករ ជាពិសេស ផ្លែប័រតាមមូលដ្ឋានរបស់បងប្អូនជនជាតិដើមភាគតិចព្នង ហើយក្នុងមួយថ្ងែគាត់ទទួលទិញបានចន្លោះពី៤០ទៅ៥០គីឡូក្រាម តាមថ្ងៃខ្លះលក់ដាច់តាមតិចតាមច្រើនប៉ុណ្ណោះ។ ហើយបើមានអតិថិជននៅខាងភ្នំពេញ ឬតាមបណ្តាខេត្តផ្សេងកម្មង់ច្រើន គាត់ក៏អាចទទួលទិញពីពលរដ្ឋច្រើនជាងនេះបន្ថែមទៀតផង។ លើសពីនេះ ផ្លែប័រខេត្តមណ្ឌលគិរី ចាប់សម្បូឲ្យផលខ្លាំងស្ទើរគ្រប់ចម្ការ ពេលខ្លះអាជីវករទទួលទិញហើយលក់មិនទាន់ អាចនឹងទុំជ្រុះតាមដើមចោលផងដែរ។

ក្នុងនាមអាជីវករមួយរូបដែលទទួលទិញផ្លែឈើផ្សេងៗលក់បន្តនៅក្រុងសែនមនោរម្យ អ្នកស្រី ឡុង ស្រីម៉ៅ ក៏សូមអំពាវនាវដល់អតិថិជនទាំងអស់សូមជួយគាំទ្រផ្លែឈើផ្សេៗដែលដាំដោយប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ជាពិសេសផ្លែប័រធម្មជាតិទើបតែដល់ដើមដៃដែលមានរសជាតិផ្អែមស្អិតរមួតឆ្ងាញ់ពិតៗ។ ជាមួយគ្នានេះ ស្របពេលដែលផ្លែប័របានផលបណ្តើរៗ លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានប្រាប់«កម្ពុជាថ្មី»ឲ្យដឹងផងដែថា ផ្លែប័រទូទាំងខេត្តមណ្ឌលគិរី មានផ្ទៃដីសរុប ៣១២ ហិកតា បរិមាណផលសរុប ២.៨៧៧តោនក្នុងមួយឆ្នាំ៕
អត្ថបទ៖ រៀម សុខហេង



-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍១ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា១៧ ម៉ោង ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម