ព័ត៌មានជាតិ
វត្តមហាលាភ ត្រូវបានអាជ្ញាធរស្រុកកោះសូទិនជ្រេីសធ្វេីសង្ក្រាន្តឆ្នាំថ្មីប្រចាំស្រុក
តាមបណ្តាលវត្តអារាមជាច្រេីននៅទូទាំងខេត្តកំពង់ចាម បាននិងកំពុងត្រៀមរៀបចំសង្ក្រាន្តឆ្នាំថ្មី ដេីម្បីបង្កភាពទាក់ទាញ សប្បាយរីករាយក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

រដ្ឋបាលស្រុកកោះសូទិន បានជ្រេីសយកទីអារាម វត្តមហាលាភ រៀបចំសង្ក្រាន្តដ៏ធំមួយ ខណៈបច្ចុប្បន្នព្រះសង្ឃរួមនឹងគណៈគ្រប់គ្រងវត្ដមហាលាភ កំពុងមមាញឹករៀបចំតុបតែងផ្កាផ្ញី ភ្លេីងពណ៍ ដំឡេីងរោង កន្លែងថតរូបប្លែកៗ និងបានបង្កេីតកម្មវិធីកម្សាន្តសប្បាយៗជាច្រេីន។

ព្រះគ្រូ ឃីម ស្រស់ ចៅអធិការវត្តមហាលាភ បានមានសង្ឃដិកាថា ឆ្នាំនេះរដ្ឋបាលស្រុកកោះសូទិន បានជ្រេីសយកទីអារាមមួយនេះធ្វេីសង្ក្រាន្តប្រចាំស្រុក ដោយគណៈកម្មាធិការបានត្រៀមពោតស្ងោរចំនួន ៨៨៨៦ផ្លែ ដេីម្បីដាក់ផ្តល់ជូនអ្នកមកលេងកម្សាន្តសង្ក្រាន្តស្រុកកោះសូទិនពិសារដោយសេរី លេីសពីនេះទៀតរដ្ឋបាលស្រុកក៏មានកម្មវិធីសប្បាយៗជាច្រេីនដូចជា៖ លេងល្បែងប្រជាប្រិយខ្មែរ ក្នុងរយៈពេលបួនថ្ងៃនៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ គ្រប់បណ្តាវត្តអារាម និងតាមតំបន់រមណីយដ្ឋានទូទាំងខេត្ត ក៏ត្រៀមរៀបចំតុបតែងសង្ក្រានឆ្នាំថ្មីនេះ តាមលក្ខណៈតូចឬធំ ក្នុងន័យបង្កភាពសប្បាយរីករាយ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានជំរុញឲ្យអាជ្ញាធរតាមមូលដ្ឋាននៅទូទាំងខេត្ត ត្រូវរៀបចំតាមតំបន់ដែលមានភាពទាក់ទាញ និងត្រូវដាក់ផែនការ លេងល្បែងប្រជាប្រិយ៍ខ្មែរ ដើម្បីបង្កការកម្សាន្ត និងអភិរក្សល្បែងប្រជាប្រយ៍ខ្មែរផងដូចជា៖ ទាញព្រ័ត វាយក្អម ស្ដេចចង់ បោះអង្គុញ ចាប់កូនខ្លែង រាំលេងកម្សាន្ត និងកម្មវិធី សប្បាយៗជាច្រើនទៀត ធ្វើយ៉ាងណាឲ្យប្លែក និងល្អជាងឆ្នាំមុនៗ មិនតែប៉ុណ្ណោះ អាជ្ញាធរខេត្ត ក៏ពង្រឹងការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ឲ្យបានល្អប្រសើរក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះដែរ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


