ព័ត៌មានជាតិ
ដាំផ្លែទៀបស្វិតខ្មែរលើដីចម្ការជាង ៣ ហិកតា រកចំណូលបានពី ៦ ទៅ ៧ ពាន់ដុល្លារក្នុងមួយឆ្នាំ
កសិករម្នាក់ឈ្មោះ រ៉ាន់ រួន រស់នៅតំបន់ឆ្អោង ស្ថិតក្នុង ភូមិទួលពោធិ៍ ឃុំសំឡូត ខេត្តបាត់ដំបង បានដាំទៀបស្វិតខ្មែរ បើគិតមកដល់ពេលនេះរយៈពេលជាង ៩ ឆ្នាំមកហើយ។ បើមើលអំពីស្ថានភាពគ្រួសាររបស់កសិកររូបនេះមានភាពប្រសើរជាងកសិករផ្សេងៗក្នុងភូមិស្រុក ដោយសារតែកសិករនេះធ្លាប់មានបទពិសោធន៍ក្នុងការដាំនិងថែទាំទៀបប្រភេទនេះ។

បើតាមលោក វ៉ាន់ រួម ក្រោយពេលដែលលោកបានប្រកបរកបរនេះ និងមានបទពិសោធន៍ផងនោះ លោកអាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ មិនប្រឈមក្នុងការខ្វះខាតក្នុងការរស់នៅប្រចាំថ្ងៃដូចគ្រាកន្លងទៅ។
លោកថា បច្ចុប្បន្នលោកដាំទៀបស្វិតខ្មែរចំនួន ២ ២០០ ដើម លើដីចម្ការទំហំដី ៣ ហិកតា។ បើគិតត្រឹមរដូវកាលចុងក្រោយនេះ លោកបានប្រមូលផល ៨ ដងមកហើយ។

លោកថា “ឆ្នាំនេះប្រមូលផលមិនក្រោម ១០ តោនទេ ព្រោះឆ្នាំមុនៗបានត្រឹម ៦ ទៅ ៧ តាន ដោយសារដើមទៀបស្វិតកាន់តែធំកាន់តែហុចផលច្រើន។ ហើយការលក់ដូរ ខ្ញុំមិនដែលលក់រាយផង គឺបោះដុំឲ្យម៉ូយលក់ចំណេញបន្ត លក់ឱ្យម៉ូយបានចន្លោះ ពី ៥ ៥០០ រៀល ទៅ ៦ ០០០ រៀល ក្នុង ១ គីឡូក្រាម។ បើគិតពីចំណូល ក្រៅពីទូទាត់លើការចំណាយផ្សេងៗ អាចសល់បានចន្លោះពី ៦ ពាន់ដុល្លារ ទៅ ៧ ពាន់ដុល្លារក្នុង ១ ឆ្នាំ។


ប្រជាកសិករនៅតាមបណ្តាស្រុកមួយចំនួននៃខេត្តបាត់ដំបង នៅតែរកចំណូលបន្ទាប់បន្សំតាមរយះការប្រមូលផលផ្លែទៀបស្វិត ដែលកសិករបានដាំដុះនៅតាមដីលំនៅដ្ឋាន។
ដោយសារតែមើលឃើញទំហំទីផ្សារក្នុងស្រុកមានការពេញនិយមផ្លែទៀបប្រភេទនេះជាងពូជទៀបចូល ប្រជាកសិករមួយចំនួនក៏បានប្រមូលផលចូលទីផ្សារ ដើម្បីរកចំណូលបន្ថែមក្រៅពីផលដំណាំស្រូវ។
បើតាមមន្ត្រីកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ទៀបស្វិតខ្មែរជាដំណាំឈើហូបផ្លែមួយប្រភេទ ដែលអ្នកស្រុកតែងនិយមដាំនៅលើដីលំនៅដ្ឋានជាយូរយារមកហើយ សម្រាប់បរិភោគជាលក្ខណះគ្រួសារ។ ប៉ុន្តែដំណាំប្រភេទនេះក៏ត្រូវបានកសិកររកចំណូលបានដើម្បីជាជំនួយក្នុងការគ្រប់គ្រងជីវភាពក្នុងគ្រួសារយ៉ាងប្រសើរផងដែរ។
លោកបន្តថា ដំណាំទាបខ្មែរនេះកសិករភាគច្រើនមិនធ្វើការដាំដុះ ជាប្រភេទចម្ការធំដុំនោះទេ មានតែការដាំដុះជាលក្ខណះគ្រួសារលើដីភូមិតិចតួចប៉ុណ្ណោះ។
កសិករនៅក្នុងឃុំគា ស្រុកមោងឫស្សី អ្នកស្រី សួន តឿ បានឲ្យដឹងថា លើដីលំនៅដ្ឋាន អ្នកស្រីបានដាំទាបស្វិតខ្មែរនៅជុំវិញផ្ទះបានជាង ១០ ដើម ដោយប្រមូលផលលក់លើទីផ្សារខ្លួនឯង មួយគីឡូក្រាមបានតម្លៃចន្លោះពី ៩ ពាន់ទៅ ១ មុឺនរៀល។
អ្នកស្រីបន្តថា “លក់ដាច់ណាស់ ហើយក៏មិនប្រើដើមទុនច្រើនដែរ។ មួយរដូវខ្ញុំលក់បានលុយច្រើនដែរ ហើយផ្លែទៀបប្រមូលបានច្រើនសារ ហើយទៀបនេះបើយើងកាន់តែបេះផ្លែវា កាន់តែចេញផ្លែច្រើនបន្តបន្ទាប់រហូត”។
អត្ថបទ÷សៅ សារិទ្ធ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


