កីឡា
Bellingham ក្លាយជាកីឡាករអង់គ្លេសទីបីក្នុងប្រវត្តិសាស្រ្តឈ្នះពានរង្វាន់ Golden Boy
ខ្សែបម្រើអង់គ្លេស Jude Bellingham ទទួលបានសំឡេងគាំទ្រច្រើនជាងគេដើម្បីក្លាយជាម្ចាស់ពានរង្វាន់ Golden Boy ឆ្នាំ២០២៣ ដែលកម្មវិធីប្រកាសបានធ្វើឡើងនៅក្នុងទីក្រុងទូរីន ប្រទេសអុីតាលី។

កីឡាករ Bellingham ជាកីឡាករអង់គ្លេសទី៣ ក្នុងប្រវិត្តសាស្រ្តដែលឈ្នះពានរង្វាន់កីឡាករឆ្នើមវ័យក្មេង បន្ទាប់ពីកីឡាករអង់គ្លេសទី១ Wayne Rooney បានឈ្នះកាលពីឆ្នាំ២០០៤ និងទី២ Raheem Sterling បានឈ្នះកាលពីឆ្នាំ២០១៤។ ពានរង្វាន់ Golden Boy ត្រូវបានបង្កើតឡើងអស់រយៈពេល២០ឆ្នាំ ក្នុងគោលបំណងលើកទឹកចិត្ត និងជំរុញកីឡាករវ័យក្មេងអាយុក្រោម២១ឆ្នាំ ដែលធ្វើបានល្អទាំងនៅក្នុងក្លិប និងជម្រើសជាតិរបស់ខ្លួន។
ក្នុងវ័យទើប២០ឆ្នាំ Bellingham ធ្វើបានល្អមែនទែនតាំងពីនៅក្លិប Dortmund ជាពិសេសការផ្លាស់ទៅ Real Madrid ដែលជាផ្ទះដ៏ជោគជ័យមួយកម្រិតថែមទៀត។ កីឡាករបានឈ្នះពានរង្វាន់ Golden Boy នេះតាមរយៈការជ្រើសរើសពីអ្នកកាសែតចំនួន៥០នាក់ ដែលកម្មវិធីនេះត្រូវបានបង្កើតឡើងដោយកាសែតកីឡាអុីតាលី Tuttosport។

Bellingham ទទួលបានសំឡេងគាំទ្រច្រើនជាងកីឡាករ Jamal Musiala និង Xavi Simons ដែលសុទ្ធតែជាកីឡាករវ័យក្មេងមានសមត្ថភាពខ្ពស់។ រូបគេបានបំបែកកំណត់ត្រារបស់កីឡាករ Cristiano Ronaldo និង Alfredo Di Stefano ដោយស៊ុតបញ្ចូលទីបាន១៤គ្រាប់ ក្នុងការបង្ហាញខ្លួន១៥ប្រកួតដំបូងជាមួយក្រុម Real Madrid៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


