សុខភាព
ឲ្យតែឈឺក្បាលលេបថ្នាំៗ មិនមែនជាដំណោះស្រាយល្អទេ ហើយអាចប៉ះពាល់សុខភាពទៀត
និយាយទាក់ទងនឹងបញ្ហាឈឺក្បាល ច្បាស់ជាយើងម្នាក់ៗ ឆ្លងកាត់ហើយ។ អាការៈឈឺក្បាល មានច្រើនប្រភេទណាស់ ហើយពេលខ្លះ វាអាចឲ្យយើងឈឺក្បាលទាំងមូល ខ្លះឈឺតែម្ខាង ហើយគ្នាយើងខ្លះមានអារម្មណ៍ស្ពឹកៗខួរក្បាលតែម្ដង។ ចុះរាល់ពេលដែលឈឺក្បាលម្ដងៗ យើងចេះតែលេបថ្នាំគ្រប់ពេល វាអាចប៉ះពាល់ដល់សុខភាពអត់?

ឆ្លើយតបនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានបកស្រាយឲ្យដឹងថា អាការៈឈឺក្បាល ជាបញ្ហាទូទៅមួយដែលមនុស្សភាគច្រើនជួបប្រទះញឹកញាប់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ក្នុងនោះដែរ មានមនុស្សមួយចំនួនចូលចិត្តញ៉ាំថ្នាំបំបាត់ភាពឈឺចាប់ ខ្លះឲ្យតែឈឺក្បាលលេបថ្នាំៗហើយ។ ការធ្វើបែបនេះមិនមែនជាមធ្យោបាយល្អទេ ត្បិតវាអាចធ្វើឲ្យបាត់ឈឺក្បាល តែបើលេបច្រើនអាចប៉ះពាល់ទៅដល់សុខភាពវិញទេ។ អាការៈឈឺក្បាល អាចកើតឡើងបណ្ដាលមកពីកត្តាច្រើនរួមមាន៖
កត្តាអារម្មណ៍៖ ស្ត្រេស បាក់ទឹកចិត្ត ថប់បារម្ភ…
កត្តាជំងឺ៖ អាការៈឈឺក្បាលប្រកាំង ជំងឺលើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺដុំសាច់ខួរក្បាល ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ។ល។
កត្តាអាកាសធាតុ៖ មេឃក្ដៅខ្លាំង…
កត្តារាងកាយ៖ របួសត្រូវក្បាល ឃ្លានខ្លាំង ផ្តាច់សារធាតុញៀន ។ល។
លោកវេជ្ជបណ្ឌិត បន្តថា ក្នុងករណីដែលយើងមានអាការៈឈឺក្បាលញឹកញាប់ស្ទើររាល់ថ្ងៃ យកល្អយើងគួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ ព្រោះជួនកាល វាអាចជារោគសញ្ញារបស់ជំងឺណាមួយដែលយើងមិនដែលចាប់អារម្មណ៍។ លើសពីនេះ ជំនួសដោយការលេបថ្នាំ យើងអាចសាកល្បងមធ្យោបាយផ្សេងបានដូចជា៖
– កាត់បន្ថយស្ត្រេស

– គេងឲ្យបានគ្រប់គ្រាន់
– ហាត់ប្រាណទៀងទាត់
– ញ៉ាំអាហារល្អៗ ឲ្យបានគ្រប់គ្រាន់
– កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង និងញ៉ាំទឹកឲ្យបានច្រើនៗ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello Krupet
ចុចអាន៖អ្នកខ្លះមានប្រតិកម្មញ៉ាំស៊ុតមិនបាន តើគួរធ្វើម៉េច?
ចុចអាន៖សូមប្រុងប្រយ័ត្ន អ្នកអាចនឹងកំពុងកើតជំងឺមហារីកថ្លើមដោយមិនដឹងខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


