សុខភាព
សូមប្រុងប្រយ័ត្ន អ្នកអាចនឹងកំពុងកើតជំងឺមហារីកថ្លើមដោយមិនដឹងខ្លួន
១. អ្វីទៅជាជំងឺមហារីកថ្លើម?
ជំងឺមហារីកថ្លើម កើតចេញពីសាច់ថ្លើមខ្លួនឯង ឬមួយក៏ឆ្លងរាលដាលពីសរីរៈដទៃ(Métastase)។ជំងឺមហារីកថ្លើមមានច្រើនប្រភេទ ក្នុងចំណោមនោះមានតែមួយប្រភេទប៉ុណ្ណោះ ដែលកើតមានញឹកញាប់ និងកាចសាហាវជាងគេ គឺជាពួកប្រភេទកើតចេញពីកោសិកាថ្លើមដែលក្រិនឈ្មោះថាCHC (Carcinome Hépato-Cellulaire)។

២. មូលហេតុអ្វីខ្លះ ដែលបង្កជាជំងឺមហារីកថ្លើម?
កត្តាមួយចំនួន ដែលជាមូលហេតុបង្កជាជំងឺមហារីកថ្លើមមាន៖
– ពិសាស្រា និងបារី ដែលបង្កឲ្យក្រិនថ្លើម
– ជំងឺរលាកថ្លើម បេ និង សេ (B, C)
– ជំងឺទឹកនោមផ្អែម បារ៉ាស៊ីត ថ្នាំពន្យារកំណើត
– វិទ្យុសកម្ម
– សារធាតុគីមីមួយចំនួន
– ការសាយភាយពីសរីរាង្គដទៃ

៣. តើជំងឺមហារីកថ្លើមមានរោគសញ្ញាអ្វីខ្លះ?
រោគសញ្ញានៃជំងឺមហារីកថ្លើមមានដូចជា
– ឈឺពោះ
– អស់កម្លាំង មិនសូវឃ្លាន ស្លេកស្លាំង ស្រកទម្ងន់
– មានដុំ ដោយស្ទាបប៉ះនៅពោះ

៤. បើមានជំងឺមហារីកថ្លើម គួរធ្វើបែបណា?
មានវិធីសាស្ត្រជាច្រើន ត្រូវបានគេអនុវត្តនៅប្រទេសជឿនលឿន
– វិធីវះកាត់ ឬប្តូរថ្លើម
– បាញ់កាំរស្មី និងចាក់ថ្នាំគីមីដោយមិនបាច់វះកាត់ ករណីចំពោះដុំតូចៗ

៥. តើមានវិធីការពារឬទេ?
យើងអាចអនុវត្តវិធីមួយចំនួន ដើម្បីការពារជំងឺមហារីកថ្លើម
– ចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើម
– បញ្ឈប់ការពិសាស្រា និងបារី
– តាមដានសុខភាព ចំពោះការប្រើថ្នាំពន្យារកំណើត
– កាត់បន្ថយការប្រើប្រាស់ និងឃ្លាតឲ្យឆ្ងាយពីសម្ភារៈ និងទីតាំងមានរលកវិទ្យុសកម្ម ដែលប៉ះពាល់ដល់សុខភាព

ជាទូទៅជំងឺមហារីកថ្លើមច្រើនកើតឡើងដោយស្ងៀមស្ងាត់ ហេតុដូចនេះត្រូវគប្បីតានដានសុខភាពជាប្រចាំ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


