ព័ត៌មានជាតិ
ផ្លូវធ្លាប់ខូចខាតខ្លាំងពិបាកដល់ពលរដ្ឋធ្វើដំណើរ ពេលនេះរដ្ឋបាលសង្កាត់ចោមចៅទី ៣ ស្ថាបនាជូនយ៉ាងស្អាត
រដ្ឋបាលសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ បានស្ថាបនាផ្លូវបេតុងមួយខ្សែ ដើម្បីដាក់ឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ។

លោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី ១ នៃសង្កាត់ចោមចៅទី ៣ បានឱ្យដឹងថា ផ្លូវបេតុងដែលស្ថាបនាខាងលើស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ មានបណ្ដោយប្រវែង ២៦៨ ម៉ែត្រ និងទទឹង ៥ ម៉ែត្រ។ កន្លងមក ផ្លូវនេះ រងការខូចខាតទ្រុឌទ្រោមខ្លាំងពិបាកដល់ប្រជាពលរដ្ឋក្នុងការរស់នៅ និងធ្វើដំណើរ។ ក្នុងនោះ ដោយមើលឃើញទុក្ខលំបាកបែបនេះ រដ្ឋបាលសង្កាត់ចោមចៅទី ៣ ដែលមាន លោក វ៉ា សាវឿន ជាចៅសង្កាត់ បានចុះសិក្សា ដាក់គ្រឿងចក្រ ដើម្បីឈូសឆាយស្ថាបនាចាក់ជាផ្លូវបេតុង ដោយប្រើប្រាស់ថវិកាមូលនិធិសង្កាត់ចោមចៅទី ៣។

លោក សុទ្ធ សុជាតិ បានបន្តថា កន្លងមក មូលនិធិសង្កាត់ចោមចៅទី ៣ ស្ថាបនាផ្លូវបេតុងបានចំនួន ៣ ភូមិ មកហើយ និងគ្រោងបន្តស្ថាបនាផ្លូវផ្សេងៗ នាពេលឆាប់ៗនេះ។ ចំពោះផ្លូវបេតុងស្ថាបនាខាងលើ មកដល់ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៣ នេះ ស្ថាបនាបានសម្រេច ១០០ ភាគរយហើយ និងដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗនេះផងដែរ៕
អត្ថបទ ៖ សុខា






-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?