ព័ត៌មានជាតិ
ស្ត្រី និងកុមារកំព្រាជិត ៣០ នាក់ ត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្តកោះកុង
ស្ត្រី និងកុមារកំព្រាជិត ៣០នាក់ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រារដ្ឋរបស់ខេត្តកោះកុង ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្ត តាមរយៈការផ្តល់ស្បៀងអាហារ ថវិកា និងបណ្ដុះគំនិតស្មារតីល្អៗ។

ជាការអបអរសាទរ និងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៣ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកោះកុង ព្រមតាំងថ្នាក់ដឹកនាំពាក់ព័ន្ធ បានចុះសួរសុខទុក្ខអំពីជីវភាពរស់នៅ និងរៀនរបស់កុមារ និងស្ត្រីកំព្រា ស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

លោកស្រី មិថុនា ភូថង ថ្លែងថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ ១៩៧៨ ដែលត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស មានសម្ដេច ហេង សំរិន សម្ដេច ជា ស៊ីម សម្ដេច ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។

លោកស្រី បន្ថែមថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បង្កើតឡើងក្នុងបុព្វហេតុរំដោះជាតិ សិទ្ធិសេរីភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីវឌ្ឍនភាពសង្គម និងសុខដុមរមនារបស់ប្រជាពលរដ្ឋ។ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានចាត់តាំងឡើងដោយផ្អែកលើស្មារតីឯករាជ្យជាតិដ៏បរិសុទ្ធរបស់ប្រជាជនកម្ពុជា សាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមូលរាល់កម្លាំងសង្គម ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា កម្មករ កសិករ បញ្ញវន្ត ព្រះសង្ឃគ្រប់ជនរួមជាតិទាំងឡាយ ដែលរស់នៅក្រៅប្រទេសផងដែរ។

ទន្ទឹមនោះ លោកស្រី មិថុនា ភូថង និងថ្នាក់ដឹកនាំខេត្តផ្សេងៗ ក៏បានណែនាំដល់ស្ត្រី និងកុមារកំព្រាក្នុងខេត្ត ត្រូវប្រឹងប្រែងរៀនសូត្រជំនាញផ្សេង និងមុខវិជ្ជាដែលរៀននៅសាលារៀន ដើម្បីក្លាយជាពលរដ្ឋល្អ កូនល្អ និងដំណើរជីវិតថ្មីក្នុងសង្គម ទោះបីជាមានភាពកំព្រាពិតប្រាកដ ក៏រាជរដ្ឋាភិបាលតែងតែមិនទុកឲ្យពួកគាត់ឯកោនោះទេ។

មិនត្រឹមចុះសួរសុខទុក្ខស្ត្រី និងកុមារកំព្រាទេ ថ្នាក់ដឹកនាំខេត្ត ក៏អញ្ជើញសួរសុខទុក្ខ និងផ្តល់អំណោយមួយចំនួនដល់អ្នកជំងឺ ៨ នាក់ ផ្សេងទៀត ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ