ព័ត៌មានជាតិ
ឧត្តមភរិយាសម្ដេចធិបតីនាយករដ្ឋមន្ត្រី ត្រូវបានតែងតាំងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជាឧត្តមភរិយារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងឱ្យធ្វើជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ខណៈសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តធ្វើជាប្រធានស្ថាប័នមនុស្សធម៌នេះដដែល។ នេះបើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ។

ការតែងតាំងនេះ គឺបន្ទាប់ពីមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ ដែលបានរៀបចំឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានពិនិត្យ និងបោះឆ្នោតអនុម័តទាំងស្រុងសមាសភាពគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា អាណត្តិទី៧ មានសរុប១៣រូប។ ក្នុងនោះ មានប្រធាន ១រូប គឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុប្រធាន ៣រូប អនុប្រធានអចិន្ត្រៃយ៍ ១រូប អគ្គហេរញ្ញិក ១រូប និងសមាជិក ៧រូប ព្រមទាំងបានសម្រេចជ្រើសតាំងអគ្គលេខាធិការ ១រូប និងអគ្គលេខាធិការរង ២រូប ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសទទួលស្គាល់ដោយអនុក្រឹត្យ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

អនុក្រឹត្យនេះ បានប្រកាសទទួលស្គាល់គណៈកម្មាធិការកណ្តាល និងអគ្គលេខាធិការ អគ្គលេខាធិការរង កាកបាទក្រហមកម្ពុជា សម្រាប់អាណត្តិទី៧ ចំនួន១៣រូប ដោយក្នុងនោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តជាប្រធានកាកបាទក្រហមកម្ពុជា សម្ដេច គង់ សំអុល ជាអនុប្រធាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាអនុប្រធានអចិន្ត្រៃយ៍ និងអនុប្រធានចំនួនពីររូបទៀត គឺលោកជំទាវ អាន្នី សុខអាន និងលោកជំទាវ ជឹង សុភាព។

ចំណែក លោកស្រី អ៊ុក ម៉ាលី ជាអគ្គហេរញ្ញិក ព្រមទាំងសមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជាចំនួន ៧រូប រួមមាន៖ លោក ពិត ចំណាន លោក លី យ៉ុងផាត់ លោក ម៉ុង ឫទ្ធី លោក គិត ម៉េង លោក ឃួង ស្រេង លោក គីម វីរៈ និងលោក មាន ចាន់យ៉ាដា។ ដោយឡែក លោកស្រី ពុំ ចន្ទីនី ត្រូវបន្តធ្វើជាអគ្គលេខាធិការ ខណៈលោកស្រី ម៉ែន នារីសោភ័គ ជាអគ្គលេខាធិការរងទី១ និងលោក យូ ឡាណា ជាអគ្គលេខាធិការរងទី២ នៃកាកបាទក្រហមកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


