ព័ត៌មានជាតិ
រមណីយដ្ឋានធម្មជាតិ ៧ កន្លែងនៅខេត្តស្ទឹងត្រែង ស្វាគមន៍ទេសចរក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល
មន្ត្រីមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានណែនាំឱ្យរមណីយដ្ឋានទេសចរណ៍ធម្មជាតិចំនួន ៧ កន្លែង និងរីសត ផ្ទះសំណាក់មួយចំនួន រៀបចំគ្រប់សេវាកម្មឲ្យមានគុណភាព ដើម្បីទទួលភ្ញៀវទេសចរមកលេងបានច្រើន ចាប់ពីពេលនេះទៅរហូតដល់ថ្ងៃឆ្លងឆ្នាំសកលខាងមុខនេះ។
លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ គ្រប់ម្ចាស់អាជីវកម្មផ្ទះសំណាក់សណ្ឋាគារ ទាំងអស់រួមទាំងទីតាំងរមណីយដ្ឋាននីមួយៗ ត្រូវរៀបចំឲ្យមានភាពបៃតង បរិស្ថានល្អ ម្ហូបអាហារមានរសជាតិឆ្ងាញ់ និងមានអនាម័យ លក់កុំដំឡើងថ្លៃ ត្រូវលក់ក្នុងតម្លៃសមរម្យ។
លោកប្រធានមន្ទីរទេសចរណ៍បានណែនាំឲ្យសហគមន៍ទេសចរណ៍ ត្រូវរួមគ្នាខិតខំអនុវត្តតាមការណែនាំ របស់មន្ទីរទេសចរណ៍ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុក ព្រោះការធ្វើបដិសណ្ឋាកិច្ច ទទួលភ្ញៀវ ការរៀបចំម្ហូបអាហារ ម្ចាស់រមណីយដ្ឋាន ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារសុទ្ធតែបានឆ្លងការវគ្គបណ្តុះបណ្តាលរួចមកហើយដែរ។
លោក វណ្ណ សេង រស់នៅក្រុងស្ទឹងត្រែងដែលមកកម្សាន្តនៅរមណីយដ្ឋាននិស្ស័យស្នេហ៍សេសានបានបញ្ជាក់ថា៖ នៅពេលម្ចាស់រៀបចំសេវាកម្មបានល្អ និងសន្តិសុខរឹងមាំ ពិតជាអាចទាក់ទាញភ្ញៀវមកលេងបានច្រើនមកម្ដងហើយចង់មកម្ដងទៀត។
លោកសន្យាថា៖ នឹងជួយផ្សព្វផ្សាយបន្តឲ្យភ្ញៀវមកលេងនៅរមណីយដ្ឋានធម្មជាតិដែលមាននៅក្នុងខេត្តស្ទឹងត្រែង ដែលមាននៅតាមដងទន្លេសេសាន ហើយក៏មានឆ្នេរខ្សាច់នៅតាមដងទន្លេមេគងលើ ដែលអាចមកបោះតង់នៅថ្ងៃឆ្លងឆ្នាំសកលបានដែរ។
សូមបញ្ជាក់ថា៖ ខេត្តស្ទឹងត្រែងមានកន្លែងបោះតង់តាមឆ្នេរខ្សាច់ដងទន្លេមេគង្គលើ មានសណ្ឋាគារចំនួន ៤ ផ្ទះសំណាក់ចំនួន ២៧ មានបន្ទប់សរុបចំនួន ៨០០ បន្ទប់។
ចំណែករមណីយដ្ឋានយើងមាន៧កន្លែងរីសតចំនួន ២កន្លែងកំពុងដំណើរការទទួលភ្ញៀវទេសចរមកកម្សាន្តមាន៖ ១. រមណីយដ្ឋានអូរឬស្សីកណ្តាល ២. អន្លង់ផ្សោតព្រះរំកិល ៣. អូរស្វាយសែនជ័យ ៤. ភ្នំជំរកសត្វ ៥. សម្រស់កោះហាន ៦កោះព្រះ ៧. ឆ្នេរខ្សាច់សេកុង ១. រីស្សតមេគង្គ និង២. រីសតនិស័យស្នេហ៍សេសាន៕
ងិនលីម
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ កំពុងរង់ចាំថវិកាពីចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Huang Xiaoming ជួបមិត្តស្រីភ្លាមៗ ក្រោយចេញក្រៅជាមួយអតីតភរិយា Angelababy និងកូនប្រុស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ការផ្លាស់ប្ដូរមេបញ្ជាការអាវុធហត្ថស្រុកមណ្ឌលសីមា ពុំមែនកំហុសឆ្គង ឬ វិន័យទណ្ឌកម្ម នោះទេ
-
នយោបាយ៥ ថ្ងៃ ago
ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ