Connect with us

សុខភាព

មន្ត្រីWHO៖ ជំងឺមិនឆ្លង៤ប្រភេទបានសម្លាប់ពលរដ្ឋកម្ពុជាយ៉ាងស្ងៀមស្ងាត់

បានផុស

នៅ

លោកវេជ្ជបណ្ឌិត ឃឹម សំអាត តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានអះអាងថា ជំងឺមិនឆ្លង៤ប្រភេទបានសម្លាប់ប្រជាពលរដ្ឋកម្ពុជាយ៉ាងស្ងៀមស្ងាត់ ខណៈជំងឺទាំងនេះអាចការពារបានតាមរយៈការទទួលទានរបបអាហារត្រឹមត្រូវ និងការហាត់ប្រាណឱ្យបានទៀតទាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំស្តីពីការលើកកម្ពស់ការយល់ដឹងស្តីពីចំណីអាហារមានសុខភាព និងការកាត់បន្ថយជាតិប្រៃក្នុងចំណីអាហារកាលពីថ្ងៃទី២១ធ្នូ នៅសណ្ឋាគារ ភ្នំពេញ លោកវេជ្ជបណ្ឌិតបានបន្តថា ជំងឺមិនឆ្លងចំនួន៤ដែលបានសម្លាប់ប្រជាពលរដ្ឋយ៉ាងស្ងៀមស្ងាត់គឺ ទី១,ជំងឺបេះដូង សសៃឈាមរួមមានជំងឺបេះដូង ជំងឺគ្រោះថ្នាក់សសៃឈាមខួរក្បាល និងជំងឺលើសឈាម ទី២,ជំងឺទឹកនោមផ្អែម ទី៣,ជំងឺមហារីក និងទី៤,ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ រួមមានជំងឺហឺត ជំងឺទងសួតរ៉ាំរ៉ៃដែលជំងឺទាំងអស់នេះជាជំងឺមិនឆ្លងតែកើតហើយត្រូវការព្យាបាល និងថែទាំអស់មួយជីវិតហើយធ្លាក់បន្ទុកយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចគ្រួសារក៏ដូចជាសេដ្ឋកិច្ចជាតិ។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា «ក៏ប៉ុន្តែឱកាសល្អមួយដែលវិទ្យាសាស្ត្ររកឃើញបង្ហាញថា ៨០%នៃជំងឺទឹកនោមផ្អែមប្រភេទទី២ អាចការពារបានតាមរយៈការកាត់បន្ថយហានិភ័យរបស់វា៨០%នៃជំងឺបេះដូងជំងឺគ្រោះថ្នាក់សសៃឈមខួរក្បាល ជំងឺលើសឈាមសុទ្ធតែប្រភេទជំងឺដែលអាចការពារបាន និង៤០%នៃជំងឺមហារីកក៏អាចការពារបានដែរប្រសិនបើយើងរួមគ្នាដើម្បីជួយជំរុញធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានយល់ដឹងពីហានិភ័យនៃជំងឺឆ្លងទាំងនេះដែលបង្កឡើងតាមរយៈការប្រើប្រាស់ផលិតផលថ្នាំជក់ឬជក់បារី ការទទួលទានគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ កង្វះការហាត់ប្រាណឱ្យបានទៀងទាត់ និងការទទួលទានរបបអាហារដែលពុំមានសុខភាព»។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា ជាងនេះទៀតការទទួលទានរបបអាហារ និងកាត់បន្ថយជាតិអំបិលឱ្យបានត្រឹមត្រូវពិតជាមានសារសំខាន់ណាស់ចំពោះសុខភាពប្រជាពលរដ្ឋដើម្បីការពារពីជំងឺមិនឆ្លងជំងឺទាំងនេះ។ លោកវេជ្ជបណ្ឌិតបាន​លើកឡើងរបាយការណ៍ឆ្នាំ២០១៩របស់អង្គការសហប្រជាជាតិមកបញ្ជាក់ថា មានប្រជាពលរដ្ឋកម្ពុជាបានស្លាប់ជារៀងរាល់ឆ្នាំប្រហែល៦០០០០នាក់ដោយសារជំងឺមិនឆ្លងដែលយើងមិនដែលបានរំលេចនៅតាមសារព័ត៍មានទេ។ ក្នុងរបាយការណ៍គេបានរកឃើញថា ជំងឺមិនឆ្លងនេះវាប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ ដូចជាប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច​ប្រហែលជិត៧%នៃជីឌីភី។ ប៉ុន្តែបើយើងអាចកាត់បន្ថយជំងឺទាំងនោះបានមានន័យថា យើងអាចជួយដល់ប្រជាពលរដ្ឋប្រមាណ៤៧០០០នាក់ឱ្យចៀសផុតពីការស្លាប់រយៈពេល១៥ឆ្នាំទៅមុខ។ ដូចនេះការអបរំសុខភាពមិនមែនជាតួនាទីដាច់ដោយឡែករបស់ក្រសួងសុខាភិបាលម្នាក់ឯងនោះទេ គឺត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធពិសេសបណ្តាសារព័ត៍មាននានា។

លោក ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលស្គាល់ថា ការចួលរួមចំណែកក្នុងការអនុវត្តសកម្មភាពផ្សព្វផ្សាយរបស់គ្រប់មន្ទីរព័ត៌មានរាជធានី ខេត្ត ក្នុងការលើកកម្ពស់ការយល់ដឹងពីរបបអាហារដែលមានសុខភាពល្អ
និងកាត់បន្ថយការទទួលទានអំបិលរបស់ប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកយ៉ាងសកម្មធ្វើឲ្យក្រសួងព័ត៌មានអាច​សម្រេចបាននូវភារកិច្ចនេះ ។

លោកបានបន្តទៀតថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាព ជូនប្រជាពលរដ្ឋ ក្រសួងព័ត៌មានបានបំពេញតួនាទីរបស់ខ្លួនក្នុងការលើកកម្ពស់សង្គមប្រកមដោយសីលធម៌ ឆ្លើយតបជូនប្រជាពលរដ្ឋ បានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលាតាមរយៈការផ្សព្វផ្សាយអប់រំសុខភាព ជាពិសេសការលើកកម្ពស់ការយល់ដឹងពីរបបអាហារមានសុខភាព និងការកាត់បន្ថយជាតិអំបិលក្នុងចំណីអាហារ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម