ព័ត៌មានជាតិ
រមណីយដ្ឋានភ្នំទឹកធំ មិនសូវមានភ្ញៀវទេសចរទៅលេងកម្សាន្ដដូចមុននោះទេ
កំពត ៖ កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះព្រះស្តេចគុណភិក្គុ សុត ដាវី ព្រះចៅអធិការវត្តភ្នំរាបដែលបានបង្កើត រមណីយដ្ឋានភ្នំទឹកធំ ជារមណីយដ្ឋានធម្មជាតិមួយនៅជិតព្រំដែនកម្ពុជា -វៀតណាដែលស្ថិតនៅក្នុងភូមិអន្លង់ថ្ងាន់ ឃុំឫស្សីខាងកើតស្រុកកំពង់ត្រាចខេត្តកំពត។

តាំងពីភិក្គុ សុតដាវី ព្រះចៅអធិការវត្តភ្នំរាបបានបង្កើតរមណីយដ្ឋានភ្នំទឹកធំឡើងដំបូងឃើញមានភ្ញៀវទេសចរជាច្រើនបានចាប់អារម្មណ៍ទៅលេងលម្ហែកម្សាន្ដនៅទីនោះ ពីព្រោះរមណីយដ្ឋានភ្នំទឹកធំ មានល្អាងដែលភ្ញៀវទេសចរអាចជិះទូកកម្សាន្ដបាន ខុសប្លែកពីតំបន់ទេសចរណ៍ដទៃទៀត ប៉ុន្ដែមួយរយៈចុងក្រោយនេះ មិនសូវមានភ្ញៀវទេសចរទៅកម្សាន្ដច្រើនដូចកាលពីមុននោះឡើយព្រះចៅអធិការ បានមានសង្ឃដីកាថា ក្នុងរយៈពេលមួយឆ្នាំមកនេះ មានភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ ជាច្រើនបានមកលេងកម្សាន្ដនៅតំបន់រមណីយដ្ឋានភ្នំទឹកធំនេះមានទីតាំងនៅជិតព្រំដែនកម្ពុជា-វៀតណាម។

ភ្ញៀវទេសចរណ៍នៅក្នុងថ្ងៃធម្មតាដែលមកលេងលម្ហែកម្សាន្ដនៅទីនេះនៅថ្ងៃចុងសប្ដាហ៍ឃើញថាភ្ញៀវទេសចរណ៍មកលេងអាចឈានដល់២០ទៅ៥០ឡានក្នុងមួយថ្ងៃក៏មាន និងពេលខ្លះទៀតអាចឈានដល់ជាង១០០ឡានក៏មានដែរ។

លោក ភិក្ខុ សុត ដាវី ព្រះចៅអធិការវត្តភ្នំរាបបានបញ្ជាក់ឲ្យដឹងថា ក្នុងមួយរយៈពេលចុងក្រោយនេះ ហាក់បីដូចជាមិនសូវមានភ្ញៀវទេសចរណ៍មកលេងកម្សាន្ដដូចមុននោះឡើយទោះជាស្ងប់ស្ងាត់ក្ដី ប៉ុន្តែរាល់ថ្ងៃនេះនៅមានភ្ញៀវទេសចរណ៍មកលេងកម្សាន្ដធម្មតានៅថ្ងៃចុងសប្ដាហ៍នៅមានភ្ញៀវទេសចរណ៍ប្រមាណ១០ភាគរយទៅ២០ភាគរយដែរក្នុងមួយថ្ងៃ។

បើប្រៀបធៀបចំនួនភ្ញៀវទេសចរណ៍មកលេងលម្ហែកម្សាន្ដនៅដើមឆ្នាំ២០២៣ និងចុងឆ្នាំ២០២៣នេះឃើញថាមិនសូវមានការធ្លាក់ចុះនោះទេគួរឱ្យកត់សម្គាល់។

ប៉ុន្ដែថ្ងៃចុងសប្ដាហ៍នៅដើមឆ្នាំ២០២៣មានចំនួនភ្ញៀវទេសចរមកកម្សាន្ដច្រើន ខណៈថ្ងៃចុងសប្ដាហ៍នាចុងឆ្នាំនេះ មិនសូវមានភ្ញៀវទេសចរមកកម្សាន្ដដូចមុននោះប៉ុន្តែមួយរយៈពឹលចុងក្រោយនេះក៏មានខាងផលិតកម្មចម្រៀង និងផលិតកម្មភាពយន្ដ បានមកទាក់ទងនៅក្នុងការថតវីដេអូចម្រៀង និងភាពយន្ដ ជាច្រើន។

នៅក្នុងនោះ មានផលិតកម្មខ្លះ ក៏បានថត និងចេញផ្សាយហើយដែរ និង ផលិតកម្មខ្លះទៀតកំពុងតែពិភាក្សាជាមួយគ្នានោះ នៅចុងឆ្នាំ២០២៣នេះ ភិក្ខុ សុត ដាវី បាននិងកំពុងរៀបចំកាំជណ្ដើរ ដើម្បីចូលល្អាងផ្សេងៗទៀត ដើម្បីឱ្យមានលក្ខណៈងាយស្រួលសម្រាប់ភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្ដឱ្យមានកន្លែងខ្លះទៀតប្លែងៗដើម្បីបម្រើឱ្យភ្ញៀវទេសចរណ៍មកលេងលម្ហែកម្សាន្ដនៅភ្នំទឹកធំនេះ កាន់តែច្រើនបន្ថែមទៀត។

គួរបញ្ជាក់ថា លោក ភិក្គុ សិត ដាវី ព្រះចៅអធិការវត្តភ្នំរាបបានបង្កើតតំបន់រមនីយដ្ឋានភ្នំទឹកធំ ជាតំបន់ទេសចរណ៍ធម្មជាតិមួយកាលពីថ្ងៃទី២៧ ខែកមរា ឆ្នាំ២០២៣ ឱ្យប្រែក្លាយជាតំបន់ទេសចរណ៍ភ្នំទឹកធំ ដែលមានទីតាំងជិតនៅព្រំដែនកម្ពុជា-វៀតណាម ដែលស្ថិតនៅក្នុងភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត៕
ដោយ ៖ សឹង រ៉ាត់






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


